ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

បូកសរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ​និង​លើក​ទិ​ដៅ​អនុវត្ត​បន្ត​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​មេសា ឆ្នាំ​២០១៧​រដ្ឋបាល​ខេត្ត​កំពត បាន​ធ្វើ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ខេត្ត​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ហែរ​ហម​ដោយ​សហការី​ជាច្រើនរូប​។​ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​ដ៏​សកម្ម​ពី​សំណាក់ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​រួម​នឹង​មន្ត្រី​នៃ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

​តាម​របាយការណ៍​សង្ខេប​របស់ ឯកឧត្តម ចាន់ ចេស្តា បានឲ្យដឹងថា ក្នុង​រយៈពេល​២​ខែ​នេះ​ការងារ​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ពិសេស​អ្នក​ចំណាកស្រុក​នឹង​បាន​ធ្វើ​ជូន​ដល់​ពួកគាត់​ជា​បន្តបន្ទាប់ ហើយ​នៅ​ខែ​មេសា​ឆ្នាំ​២០១៧​ក៏​បាន​ធ្វើ​វេទិកា​ចំនួន​១៨​លើក​មាន​មន្ត្រី​ចូលរួម​១៥៦​នាក់​និង​ប្រជាពលរដ្ឋ​ចូលរួម​៩៧៦​នាក់​ក្នុងនោះ​មាន​ស្រី​៤៤៩​នាក់​ទទួលបាន​បញ្ហា​និង​សំណូមពរ​៤៩​ករណី​ដោះស្រាយបាន​៤​ករណី​និង​បន្ត​ដោះស្រាយ​នាពេលខាងមុខ ។​

​ឯកឧត្តម​បានឲ្យ​ដឹង​ផងដែរ​ថា ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ​ខេត្ត​កំពត​បាន​ទទួល​នូវ​អ្នក​ទេសចរណ៍​ចំនួន​៩២.៩១៩​នាក់​កើនឡើង​៣៥,៤៥%​នេះ​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១៦​ក្នុងនោះ​ភ្ញៀវ​ជាតិ​៩១.១៧២​នាក់​និង​អន្តរជាតិ​១៧.៤៧​នាក់​។​ចំពោះ​វិស័យ​កសិកម្ម​ការប្រមូល​ផល​ស្រូវប្រាំង​ត្រូវបាន​បញ្ចប់ ហើយ​លទ្ធផល​ទទួលបាន​ទាំង​២​រដូវ​សរុប​៤៧៥.៦៨២​តោន​ក្នុង​នោះ​ស្រូវវស្សា​៤៣៧.២៦៣​តោន​និង​ស្រូវប្រាំង​៣៨.៤១៩​តោន​។​ដោយឡែក​ការផលិត​អំបិល​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​បាន​សរុប​ចំនួន​១៦.២១៦​តោន​និង​អំបិល​សល់​ក្នុង​ឃ្លាំង​សរុប​ចំនួន​១៨៨.៣៥០.៨​តោន ហើយ​ចំណុច​ពិសេស​សំរាប់​២​ខែ​នៃ​ដើមឆ្នាំ​នេះ​គឺ​នៅត្រង់​អាកាសធាតុ​ល្អប្រសើរ​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ផងដែរ​។​

​ជាមួយនេះ ឯកឧត្តម​បណ្ឌិត ចម ប្រសិទ្ធ បាន​វាយតម្លៃ​ថា ក្នុង​រយៈពេល​២​ខែ​នេះ បេសកកម្ម​របស់​ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត្ត​ពិតជា​អនុវត្ត​ភារកិច្ច​បាន​ល្អប្រសើរ ។ ប៉ុន្តែ​ទោះជា​បែបណា ក៏​ត្រូវ​ជម្រុញ​បន្ថែមទៀត​សម្រាប់​ផែនការ​អនុវត្ត​នា​ត្រីមាស​ខាងមុខ ពិសេស​ការ​ស្រង់​ឈ្មោះ​លើ​បេក្ខជន​ដែល​ត្រូវ​បោះឆ្នោត​ក្នុង​បញ្ជីរ​ឲ្យបាន​ដិតដល់​និង​សំដៅ​លើកកម្ពស់​រាល់​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឬ​សៀវភៅ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ពុំ​មាន​ទាមទារ​កម្រៃ ព្រោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជិត​ចូលមក​ដល់​ហើយ ៕
​ណា​រិទ្ធ​

 

img20170426c1 (1) img20170426c1 (2) img20170426c1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.