ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប្រជុំបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានពិភាក្សា និងដកបទពិសោធន៍

អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប្រជុំបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានពិភាក្សា និងដកបទពិសោធន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានពិភាក្សា និងដកបទពិសោធន៍ការងារក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ។

លោកឧត្តមសេនីយ៍ត្រី សរ សំណាង និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត នៅក្នុងការដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានពិភាក្សា និងដកបទពិសោធន៍នេះ បានផ្ដោតសំខាន់លើការងារអន្តោប្រវេសន៍, ការងារសេនាធិការ, ការងារល្បាតពួនស្ទាក់ បង្ក្រាបទប់ស្កាត់បទល្មើសនានា, ការងារបង្ក្រាបបទល្មើសគ្រឿងញៀន, ការងារសណ្តាប់ធ្នាប់សាធារណៈ, ការងារសន្តិសុខ, ការងារបម្រើសេវាសាធារណៈ ជាពិសេសការងារចុះជំរុញផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណ ប័ណ្ណ ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី សរ សំណាង និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏បានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនមន្រី្តនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញការងារបានល្អ ដល់អស់លោក-លោកស្រី អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.