ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានឧបត្ថម្ភថវិកាវិភាគទាន ចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានឧបត្ថម្ភថវិកាវិភាគទាន ចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានឧបត្ថម្ភថវិកាវិភាគទាន ចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

( ខេត្តព្រៃវែង) ៖នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយស
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានឧបត្ថម្ភថវិកាវិភាគទាន ចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រៀលគត់) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីអបអរទិវា ៨ ឧសភា ឆ្នាំ២០២២។

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រៃវែង ដែលបានចូលរួមឧបត្ថម្ភថវិកាវិភាគទានដល់សាខា ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍” សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តពង្រឹងភាពធន់សហគមន៍។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅតែបន្តកៀរគរមូលនិធិ និងស្វាគមន៍ចំពោះការចូលរួមវិភាគទាន ថវិកា សម្ភារៈពីសំណាក់ សម្តេច ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងក្នុង និងក្រៅ ខេត្តជាបន្តបន្ទាប់ទៀត។ សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមទំនាក់ទំនង៖
១៖ ឯកឧត្តម ឧកញ៉ា សុខ ផេង 012 955 336
២៖ លោកស្រី អ៊ុក មាសសូលីណា 012 772 219

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.