ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកជំទាវ ចំនួន៥០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកជំទាវ ចំនួន៥០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកជំទាវ ចំនួន៥០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ

កណ្តាល÷បន្ទាប់ពីទទួលបានព័ត៌មានអំពីស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនាមកនោះ នៅថ្ងៃទី២៤ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកជំទាវ ចំនួន៥០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។

ស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូងកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ។ អំណោយថវិការបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបានប្រគល់ជូនលោកវីរៈសិល្បៈនាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច និងលោកជំទាវ ចំពោះលោកវីរៈសិល្បៈករដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិរក្សនិងលើកកម្ពស់វិស័យសិល្បៈ ពិសេសសិល្បៈអាយ៉ៃ។

លោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ មានសេចក្ដីរំភើបក្ដុកក្រួលយ៉ាងក្រៃលែងចំពោះទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្ដេចក្រឡាហោម និងលោកជំទាវដែលបានផ្ដលនូវថវិកាឧបត្ថម្ភ ដើម្បីរួមចំណែកសម្រាលបន្ទុកនៃការចំណាយព្យាបាលជំងឺរបស់លោកក្នុងគ្រានេះទៀត បន្ទាប់ពីសម្ដេច និងលោកជំទាវ តែងតែបានយកចិត្តទុកដាក់ខ្ពស់ផ្ដល់ការឧត្ថម្ភគាំទ្រួទាំងថវិកានិងស្បៀងអាហារជាទៀងទាត់ដើម្បីទ្រទ្រង់ដល់ដំណើរបង្រៀង និងរៀនអាយ៉ៃ នៅសាលាបង្រៀនអាយ៉ៃ ព្រហ្ម ម៉ាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

សូមបញ្ជាក់ថាដើម្បីរួមចំណែកអភិរក្ស និងលើកស្ទួយវិស័យសិល្បៈអាយ៉ៃនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានផ្ដល់ការគាំទ្រនូវថវិកា និស្បៀងអាហារជាទៀងទាត់ចាប់ពីចុងឆ្នាំ២០២១មក ហេីយចាប់តាំងពីដេីមឆ្នាំ២០២២មកដោយបានបន្ថែមចំនួនទឹកប្រាក់ពី២០០០ដុល្លារទៅ២៣០០ដុល្លារក្នុងមួយខែ ជូនសាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ ដែលកំពុងបណ្ដុះបណ្ដាលធនធានជំនាន់ក្រោយឱ្យចេះនូវជំនាញសិល្បៈដ៏មានប្រជាប្រិយ៍មួយនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.