ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ អំពើជួញដូរមនុស្សកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ អំពើជួញដូរមនុស្សកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា អំពើជួញដូរមនុស្សបាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

ការឱ្យដឹងបែបនេះ របស់លោក ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «នីតិវិធីនៃដំណើរការមាតុភូមិនិវត្តន៍ជនរងគ្រោះ និងជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស» នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសំណាក់លោកស្រី ប៉ែន រ៉ិចស៊ី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អភិបាលរងខេត្តព្រះសីហនុ និងលោក ផូនី ផុសណេត ប្រធានអង្គការរតនៈអ៉ីធើណេសិនណល។

តាងនាមលោករដ្ឋមន្ត្រី វង សូត, លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ហើយដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។ ការអនុវត្តយុទ្ធសាស្ត្រចតុកោណ បានផ្តល់ផលជាការផ្លាស់ប្តូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែប្រសើរឡើង ទាំងខាងសម្ភារៈ និងស្មារតី តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការងារជូនប្រជាជន ការធានាសមធម៌សង្គម និការងពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ការផ្តោតនៃយុទ្ធសាស្រ្តចតុកោណក្នុងដំណាក់កាលទី៤ បានតម្កល់ការអិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ នៅលើគេ រួមមាន ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។ ដំណើរការសម្របសម្រួលជាប់លាប់ និងយ៉ាងល្អ ដើម្បីផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាផ្នែកមួយនៃយន្តការគាំពារសង្គមដែលប្រសើរឡើង។ ដោយយោងតាមពិធីសារ ប៉ាឡឺម៉ូ (Palermo បានបញ្ជាក់ថា សកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងការទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ទាមទារឱ្យមានវិធីសាស្រ្តអន្តរជាតិដ៏ទូលំទូលាយមួយនៅក្នុងប្រទេសដើម ប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ។ វិធីសាស្រ្តនេះចាំបាច់ត្រូវរួមបញ្ចូលវិធានការទប់ស្កាត់ការជួញដូរមនុស្សបែបនេះ ដោយការផ្តន្ទាទោសជនប្រព្រឹត្តបទល្មើស។

ជាមួយគ្នានេះដែរ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់ការស្តារនីតិសម្បទា ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស វាជាការសំខាន់ណាស់ដែលជនរងគ្រោះទាំងនេះត្រូវបានកំណត់អត្តសញ្ញាណប្រកបដោយប្រសិទ្ធភាព និងផ្តល់ការគាំទ្រដោយមិនបង្អង់យូរ។ ការកំណត់អត្តសញ្ញាណជនរងគ្រោះច្បាស់លាស់ អាចឱ្យមន្ត្រីរដ្ឋាភិបាលយល់អំពីស្ថានភាព និងតម្រូវការរបស់ជនរងគ្រោះ ដើម្បីបង្កើត និងអនុវត្តការឆ្លើយតបសមស្រប។ តាមរយៈការសម្របសម្រួលពីមន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រមូលព័ត៌មានលម្អិតច្បាស់លាស់ ការកំណត់អត្តសញ្ញាណជនរងគ្រោះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សផងដែរ។ ប្រសិនបើការកំណត់អត្តសញ្ញាណជនរងគ្រោះមិនអាចធ្វើបាន ឬមិនអាចអនុវត្តបានត្រឹមត្រូវ ជនរងគ្រោះនឹងរងនូវការឈឺចាប់បន្ថែមទៀត ដោយសារតែគាត់នឹងមិនទទួលបានការគាំទ្រគ្រប់គ្រាន់ ឬសន្តិសុខផ្លូវកាយ និងផ្លូវចិត្ត។ លើសពីនេះ ឱកាសនៃការចាប់ខ្លួនជនល្មើសអាចនឹងត្រូវបាត់បង់ ដែលជាហេតុធ្វើឱ្យជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើមនុស្សផ្សេងទៀត។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការជូនរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ឧបត្ថម្ភរាល់សេចក្តីត្រូវការចាំបាច់ របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រសួងបានរៀបចំតាក់តែងច្បាប់ គោលនយោបាយ បទដ្ឋានគតិយុត្ត ដើម្បីការពារ ទប់ស្កាត់ នូវអំពើជួញដូរមនុស្ស។ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចការពារ សិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិពាក់ព័ន្ធ រួមគ្នាដើម្បីរៀបចំនីតិវិធីនៃដំណើរការមាតុភូមិនិវត្តន៍ ក្នុងគោលបំណងសម្របសម្រួល និងផ្ដល់ព័ត៌មានលម្អិតនៃការបញ្ជូនជនរងគ្រោះ និងជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីទទួលបានសេវាចាំបាច់សមស្របទៅតាមតម្រូវការជាក់ស្ដែង និងទាន់ពេលវេលាដោយផ្អែកលើវ័យ យេនឌ័រ មុននឹងឈានទៅទទួលបានការដោះស្រាយតាមផ្លូវច្បាប់ ការផ្ដល់សេវាស្ដារនីតិសម្បទា និងសេវាសង្គមដទៃទៀត។

រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោ បាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

លោកបានគូសបញ្ជាក់ថា ដោយឡែក ក្រសួងសង្គមកិច្ច ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានប្រឆាំងប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ ក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិពាក់ព័ន្ធ ជាពិសេសអង្គការរតនៈអ៊ីនធើណេសិនណលដែលបានគាំទ្រថវិកា និងបច្ចេកទេស ដើម្បីរៀបចំតាក់តែងនូវនីតិវិធីនេះឡើង។

នីតិវិធីណែនាំនេះ មានគោលបំណងផ្តល់ព័ត៌មានលម្អិតអំពីបែបបទនៃការបញ្ជូនជនរង និងជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សមកកាន់ប្រទេសកម្ពុជាវិញ និងគាំទ្រតួនាទី ភារកិច្ច និងនីតិវិធីច្បាស់លាស់រវាងអន្តរក្រសួង ស្ថាប័ន ដើម្បីធានាបានថាជនរងគ្រោះ និងជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សទទួលបាននូវសេវាសមស្រប និងទាន់ពេលវេលា ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារ និងកិច្ចសហការរួមគ្នា ដោយប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងមានវិសាលភាពគ្របដណ្តប់ករណីជនរងគ្រោះ និងជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សដែលត្រូវបានកំណត់អត្តសញ្ញាណបឋមនៅក្នុងប្រទេសគោលដៅ ដែលធ្វើមាតុភូមិនិវត្តន៍តាមច្រកទ្វារអាកាសយាន្តដ្ឋានជាតិ និងអន្តរជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.