ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ អះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ អះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ អះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ
.
(ខេត្តកំពត)៖ ជាទូទៅ បន្លែធម្មជាតិគ្រប់ប្រភេទពិតជាតម្រូវការដ៏ចាំបាច់បំផុត ដែលពលរដ្ឋគ្រប់រូបមិនអាចខ្វះបាន សម្រាប់យកមកចម្អិនកែច្នៃធ្វើមុខម្ហូបប្រចាំថ្ងៃ។យ៉ាងណាមិញ បើក្រលេកមើលការងារដាំដុះបន្លែបង្ការគ្រប់ប្រភេទដែលស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពិតជាមានការលូតលាស់បានល្អ ព្រមទាំងទទួលបានផលយ៉ាងគាប់ប្រសើរ ដោយសារការដាំដុះត្រូវធ្វើឡើងទៅតាមក្បួនខ្នាត និងការថែទាំងបានល្អ។

លោក អ៉ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានឱ្យដឹងថា ការដាំបន្លែស្ថិតក្នុងតំបន់ ភូមិសាស្ត្រខាងលើ ត្រូវពឹងផ្អែកទៅលើការថែទាំ គូបផ្សំនឹងអំណោយផលពីអាកាសធាតុផងដែរ។ បច្ចុប្បន្ន ការដាំដុះ មានការលូតលាស់និងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តនេះ ក៏អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ ដែលជានិច្ចកាលក្រុមអ្នកដាំដុះពួតដៃគ្នាជាធ្លុងមួយ ដើម្បីថែទាំងបន្លែទាំងនោះកុំឱ្យមានសត្វល្អិតចង្រៃមកយាយី ពិសេសការប្រើជីធម្មជាតិជំនួយផងដែរ។

លោកអភិបាលរងស្រុកបានបញ្ជាក់ផងដែរថា ការដាំបន្លែនៅតំបន់នេះ គឺគាំទ្រដោយគម្រោង អេសស្ប៉ាយ តាមរយៈក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋ ផលិត ដាំដុះបន្លែសុវត្ថិភាព ដោយប្រើប្រាស់ជីធម្មជាតិ មិនបង្កប៉ះពាល់ដល់សុខភាពនោះឡើយ។

ដោយឡែក ទាក់ទិននឹងការដាំបន្លែនេះដែរ លោក មាស សំអុល អនុប្រធានក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ បានឱ្យដឹងថា ក្រុមអ្នកដាំបន្លែមានភាពងាយស្រួល អាស្រ័យដោយមានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្ត ទើបក្រុមរបស់លោកមានលទ្ធភាពចងជាបណ្ត៉ំ ហើយមន្ទីរកសិកម្មបានផ្តល់នួវសម្ភារៈសម្រាប់ដាំបន្លែ។ចំពោះប្រភេទបន្លែដែលដាំនៅទីនេះ រួមមាន៖ ស្ពៃក្តោប ស្ពៃក្រញាញ់ សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខៀវ និងខាត់ណាផ្កា ជាដើម។

លោក មាស សំអុល បានបញ្ជាក់ទៀតថា​ បន្លែគ្រប់ប្រភេទដែលក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ ប្រមូលផល គឺត្រូវបានលក់ដុំទៅឱ្យឈ្មួញយកទៅលក់បន្ត ដោយក្រុមរបស់យើងលក់បោះដុំក្នុង១គីឡូក្រាម តម្លៃជាមធ្យម២០០០រៀល ប៉ុន្តែតម្លៃអាចប្រែប្រួលខ្លះៗ ខណៈហាងឆេងទំនិញក្នុងទីផ្សារក្នុងស្រុកមានការឡើងចុះតាមរដូវកាល៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.