ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អភិបាល អភិបាលរង និងមន្ត្រីសាលាខណ្ឌទួលគោក ឧបត្ថម្ភថវិកាដល់ប្រជាការពារម្នាក់ ដែលធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

អភិបាល អភិបាលរង និងមន្ត្រីសាលាខណ្ឌទួលគោក ឧបត្ថម្ភថវិកាដល់ប្រជាការពារម្នាក់ ដែលធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រជាការពារម្នាក់ បម្រើការងារនៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានធ្លាក់ខ្លួនឈឺ និងកំពុងបន្តសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានទទួលការយកចិត្តទុកដាក់សួរសុខទុក្ខ និងលើកទឹកចិត្តឧបត្ថម្ភជាថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ការផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗ ពីតំណាងរបស់លោក ជា ពិសី អភិបាលខណ្ឌ និងអភិបាលរងខណ្ឌ ជាមួយមន្ត្រីរដ្ឋបាលខណ្ឌមួយចំនួនទៀត។

សូមជម្រាបថា សម្រាប់ប្រជាការពារសាលាខណ្ឌទួលគោក លោក កេត ទីតូ ដែលធ្លាក់ខ្លួនឈឺ និងកំពុងបន្តសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ហើយទទួលបានការយកចិត្តទុកដាក់សួរសុខទុក្ខ និងលើកទឹកចិត្តឧបត្ថម្ភ ជាថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ការផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗ នាពេលនេះ រួមមាន៖ លោកអភិបាលខណ្ឌ ជា ពិសី ឧបត្ថម្ភចំនួន ៤០០,០០០រៀល, លោក ទៀវ សំអឿន ២០០,០០០រៀល, លោក ចាន់ បណ្ឌិត ១០០,០០០រៀល, និងក្រុមការងារសាលាខណ្ឌ ចំនួន ១,១០០,០០០រៀល។

ប្រជាការពារដែលធ្លាក់ខ្លួនឈឺ តាមរយៈតំណាងលោកអភិបាលខណ្ឌទួលគោក សូមគោរពថ្លែងអំណរគុណ និងសូមជូនពរផងដែរ ដល់លោក ជា ពិសី លោកអភិបាលរងខណ្ឌ ទៀវ សំអឿន និងលោក ចាន់ បណ្ឌិត ព្រមទាំងក្រុមការងារសាលាខណ្ឌទាំងអស់ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់បរិច្ចាកនូវធន់ធានផ្ទាល់ខ្លួនជានិច្ច ចំពោះមន្ត្រីក្រោមឱវាទ ក្រៅពីជ្រោមជ្រែងផ្នែកសមធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.