ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អគ្គនាយក ARDB ប្រាប់ឲ្យសមាគមន៍មៀនប៉ៃលិន ចុះបញ្ជីប្រព័ន្ធ GAP ឲ្យបានរួចរាល់ ដើម្បីមានលទ្ធភាពលក់ចេញទៅក្រៅប្រទេស ជាពិសេសទីផ្សារចិន

អគ្គនាយក ARDB ប្រាប់ឲ្យសមាគមន៍មៀនប៉ៃលិន ចុះបញ្ជីប្រព័ន្ធ GAP ឲ្យបានរួចរាល់ ដើម្បីមានលទ្ធភាពលក់ចេញទៅក្រៅប្រទេស ជាពិសេសទីផ្សារចិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់សមាជិកសមាគមន៍មៀនប៉ៃលិន។

ថ្លែងក្នុងពិធីសំណេះសំណាល លោកបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនអំពីសវតា នៃគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងបានជម្រាបបន្ថែមអំពីគោលដៅនៃគម្រោងហិរញ្ញប្បទាន ចំនួន៥០លានដុល្លារ ដំណាក់កាលទី២នេះផងដែរ។

យកឱកាសនោះ លោកបណ្ឌិត បានធ្វើការពន្យល់ពី៖
* គោលការណ៍ឥណទាន ក្នុងគម្រោងឥណទានពិសេសនេះ
* អំពីទ្រព្យធានាបំណុល ដើម្បីទទួលបានឥណទានថ្មី ឬ ឥណទានបន្ថែម
* អំពីលក្ខខណ្ឌមួយចំនួនសម្រាប់សមាជិកសមាគមន៍មៀនប៉ៃលិន ចាំបាច់ត្រូវបំពេញ ដើម្បីចូលក្នុងលក្ខខណ្ឌទទួលបានឥណទាន។

បន្ថែមលើនេះ លោកបណ្ឌិត បានលើកយកព័ត៍មានទីផ្សារជាពិសេសលើបញ្ហាមៀនប៉ៃលិនផងដែរ។

លោកបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាគមន៍ សូមមានផែនការច្បាស់លាស់ និងក្តាប់ឲ្យបានព័ត៌មានទីផ្សារ និងជាពិសេសត្រូវចុះបញ្ជីប្រព័ន្ធ GAP ឲ្យបានរួចរាល់ ដើម្បីមានលទ្ធភាពអាចធ្វើការលក់ចេញទៅក្រៅប្រទេសបាន ជាពិសេសទីផ្សារប្រទេសចិន។

ជាមួយគ្នានេះ លោកបណ្ឌិត បានធ្វើការប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ជូនដល់កសិករគំរូ នូវទូរស័ព្ទក្នុងម្នាក់ចំនួន១គ្រឿង ដែលបានប្រើប្រាស់ឥណទានចំគោលដៅ និងពង្រីកអាជីវកម្មឲ្យមានកំណើន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.