ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះករណីធ្លាក់យន្តហោះនៅតំបន់ក្វាងស៊ី បណ្ដាលឲ្យមនុស្ស១៣២នាក់ស្លាប់

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះករណីធ្លាក់យន្តហោះនៅតំបន់ក្វាងស៊ី បណ្ដាលឲ្យមនុស្ស១៣២នាក់ស្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។

នៅក្នុងព្រះរាជសារ ព្រះមហាក្សត្របានមានព្រះបន្ទូលដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅជាខ្លាំងដែលបានទទួលដំណឹងថាយន្ដហោះមួយគ្រឿងដឹកអ្នកដំណើរ ១៣២នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅឯតំបន់ភ្នំ ស្ថិតក្នុងតំបន់ក្វាងស៊ី (Guangxi) នៃភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងរយៈពេលនៃទុក្ខសោកនេះ, សម្ដេចព្រះមហាក្សត្រីនរោត្ដមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ, គ្រួសាររាជវង្ស និងប្រជាជនកម្ពុជា ទាំងអស់ សូមចូលរួមជាមួយខ្ញុំ ដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងសោកសៅ ទៅកាន់ឯកឧត្ដម និងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ។

យើងសូមបន់ស្រន់ចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ហើយយើងជឿជាក់ថាពួកគេនឹងឆ្លងផុតពេលវេលាដ៏សោកសៅមួយនេះ»។

សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ China Eastern ប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ កំលុងគោលដៅធ្វើដំណើរពី ទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។

នៅលើយន្តហោះនោះ មានវត្តមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់។ មន្រ្តីអាកាសចរណ៍ចិនមួយរូប នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២ របស់យន្តហោះ ផ្ទុកអ្នកដំណើរផ្ទុកមនុស្ស១៣២នាក់ ដែលធ្លាក់កាលពីដើមសប្តាហ៍នេះ ត្រូវបានរកឃើញហើយ៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.