ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

ខេត្ត​កែប​ប្រារព្វ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ជាទូទៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ពិតជា​បង្ក​ឲ្យមាន​សោកនាដក​ម្ម​ដ៏​ធ្ងន់ធ្ងរ ហើយក៏​បាន​លើកយក​មក​ធ្វើជា​ប្រធានបទ​សម្រាប់​តម្រង់​ទិស​ដល់​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ផងដែរ​។ យ៉ាងណាមិញ នៅ​រសៀល​ថ្ងៃ​ទី​២២​ខែ​មេសា ឆ្នាំ​២០១៧​នេះ ខាង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កែប និង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ប្រារព្វ​ពិធី​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១០ ដោយ​បាន​ធ្វើឡើង​នៅ​ក្បែរ​មាត់​ឆ្នេរកែប​(​មុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​)​ក្នុង​គោលបំណង​ឲ្យ​យល់ដឹង​កក្តា​ផ្សេងៗ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​អត្រា​ថយចុះ​នៃ​កក្តា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​ផ្តើមចេញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​កន្លងមក អាច​បណ្តាល​មក​ពី​កំហុស​អ្នកបើកបរ ដូចជា​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ បើកបរ​ដោយ​បាត់​ភាពម្ចាស់ការ មិន​គោរព​ច្បាប់​ឬ​ការបើក​បរជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជា​ដើម​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​លើកឡើង​ថា ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១០​នេះ​ដើម្បី​បន្ត​ពង្រឹង​និង​រឹតបន្តឹង ការអនុវត្ត​ច្បាប់ បទ​ប្បញ្ញ​តិ្តច​រាចរណ៍​ផ្សេងៗ​បន្ថែមទៀត សំរាប់​ប្រែក្លាយ​ទៅ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ជម្រុញ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យនៅ​កម្រិត​ទាប​បំផុត ។

​លោក​បាន​លើកឡើង​ទៀត​ថា ម្ចាស់​យានយន្ត​ត្រូវមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ប្រភេទ ត្រូវ​បើកបរ​ដោយ​ចេះ​ការពារ​ខ្លួន ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​នៅ​ពេល​បើកប​រ ត្រូវ​ពាក់​មួកសុវត្ថិភាព​ពេល​បើកបរ ព្រមទាំង​អ្នករួមដំណើរ​ផងដែរ ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ ត្រូវ​ចាំ​ជានិច្ច​ថា​(​ជីវិត​គ្មាន​ដាក់​លក់​នៅ​ទីផ្សារ​ទេ​) កុំ​បើកបរ​ហួស​ល្បឿន​កំណត់ កុំ​ផ្ទុក​មនុស្ស​ឬ​ទំនិញ​លើស​ចំណុះ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​និង​សារធាតុ​ញៀន កុំ​ជែង​ដោយ​ប្រថុយ​នឹង​គ្រោះថ្នាក់ កុំ​ប្រើ​ទូរ​សព្ទ​ក្នុង​ពេល​បើកបរ កុំ​ប្រមាថ​អាយុជីវិត​អ្នក​ដ៏​ទៃ​ដូចដែល​យើង​មិន​ចង់​ឲ្យ​អ្នកដ៏ទៃ​ប្រមាថ​អាយុជីវិត​យើង​ដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម កែ​ន សត្ថា ក៏​បាន​ថ្លែង​ដោយ​លើក​យក​នូវ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​និង​កក្តា​គ្រោះថ្នាក់​ដោយសារ​ការបើក​បរ​លើ​ដងផ្លូវ​សាធារណៈ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ករណី​គ្រោះ​ថ្នាក់​នានា​គឺ​កើតឡើង​ដោយសារ​ការសេព​គ្រឿង​ស្រវឹង ការបើកបរ​ប្រើ​ល្បឿន​លឿន​និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

​លោក​បាន​បញ្ជាក់ថា ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១០​នេះ តាមពិត​ត្រូវ​ប្រារព្វ​ឡើង​ក្នុង​ថ្ងៃ​ទី​០៤​ខែ​មេសា ព្រោះ​ក្នុង​ថ្ងៃទី​០៤​នោះ​ក្នុង​ទូទាំង​ប្រទេស​មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មានតែ​០១​ករណី​(​ម្នាក់​)​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​រដ្ឋបាលខេត្ត​មាន​ភាព​មមាញឹក​ក្នុង​កិច្ច​ការ​ចាំបាច់​ផ្សេងៗ​គាប់​ជួន​រវល់​ក្នុង​កម្មវិធី​ជា​ច្រើន​សំរាប់​អបអរ​ឆ្នាំ​ថ្មី​ផង​នោះ​ទើប​ពន្យា​ពេល​មកដល់​ថ្ថៃទី​២២​ខែ​មេសា ឆ្នាំ​២០១៧​តែម្តង ។​

​ឯកឧត្តម​បាន​បន្តថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​នេះ រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ប្រារព្វ ទិវា​នេះ​ឡើង ក្នុង​គោលបំណង​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវថ្នល់ ទាំង​អ្នក​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​ផ្លាស់ប្តូរ​នូវ​ឥរិយាបថ ដែល​ធ្លាប់តែ​មាន​ភាពអនាធិបតេយ្យ មិន​គោរព​ច្បាប់​មក​ប្រកាន់យក​ឥរិយាបថ​ដែល​មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ ចេះ​អធ្យាស្រ័យ​គ្នា​និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ព្រោះ​បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារ​កក្តា​៣​យ៉ាង​គឺ កក្តា​មនុស្ស កក្តា​យានយន្ត និង​កក្តា​ផ្លូវថ្នល់ ប៉ុន្តែ​មូលហេតុ​ចម្បង​គឺ​កក្តា​មនុស្ស​នេះ​ឯង​ដែល​ប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់ ដូចជា​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការ​បើកបរ​ដោយ​ធ្វេសប្រហែស​និង​ការបើកបរ​ក្នុងពេល​សេព​គ្រឿង​ស្រវឹង​ជាដើម ៕
​ណា​រិទ្ធ​

 

img20170423r1 (1) img20170423r1 (2) img20170423r1 (3) img20170423r1 (4) img20170423r1 (5) img20170423r1 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.