ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ពលករនាំគ្នាសម្រុកមកកម្ពុជា តាមច្រករបៀងត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

ពលករនាំគ្នាសម្រុកមកកម្ពុជា តាមច្រករបៀងត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយលោកអនុសេនីយ៍ទោ ឈុន ឈិតណារ៉ុង នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធា និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព បានធ្វើការត្រួតពិនិត្យ ប្រជាពលរដ្ឋថៃ រថយន្តថៃដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ពីវិធីបង្កាការពារ ការរាលដាលនៃជំងឺ Covid-19 នៅច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សកម្មភាពភាពនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៥។

លោក សួង សៅ បានឲ្យដឹងថា ពេលប៉ុន្មានថ្ងៃជាប់ៗគ្នាពលរដ្ឋនាំគ្នាសម្រុកមកកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់ ដើម្បីមកជួបជុំគ្រួសាសាច់ញាតិ និងត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ហើយប្រជាពលរដ្ឋចំនួន ១៩៧នាក់ (ស្រី៩៥នាក់ កុមារ០៣នាក់) បានវិលត្រឡប់ ពីប្រទេសថៃ តាមភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ដែលពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន១០។

អ្នកទាំងនោះ មានដូចខាងក្រោម៖

១. បន្ទាយមានជ័យ ៣៤នាក់
២. បាត់ដំបង ២១នាក់
៣. សៀមរាប ៩១នាក់
៤. ប៉ៃលិន ០១នាក់
៥. ព្រៃវែង ០២នាក់
៦. ត្បូងឃ្មុំ ១១នាក់
៧. កណ្ដាល ០២នាក់
៨. ឧត្ដមានជ័យ ០៤នាក់
៩. តាកែវ ០១នាក់
១០. កំពង់ធំ ៣០នាក់។

បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Covid-19 រួច កម្លាំងប៉ុស្ដិ៍ចំបក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបុស្តិ៍ចំបក់នៃវរសេនាតូចលេខ៨១៥ សហការជាមួយ គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.