ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

សាហាវណាស់ ! ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលីស បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត

សាហាវណាស់ ! ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលីស បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សាហាវណាស់ ! ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលីស បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត !

ចែករំលែក៖

ខេត្តសៀមរាប: បន្ទាប់ពីនាយនគរបាលម្នាក់ ប្រើហិង្សាដ៏ឃោរឃៅបំផុតមកលើក្មេង ក្នុងវ័យដែលមិនទាន់ដឹងក្តី បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត ! និងជាបទល្មើសឧក្រិដ្ឋ បង្កឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ , ឈានដល់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានវិធានការ ផ្ដល់យុត្តិធម៌ឲ្យកុមារីរងគ្រោះ រហូតដល់ចេញបទបញ្ជា ឱ្យសមត្ថកិច្ច ចាត់វិធានការ រកជនប្រព្រឹត្តនេះ មកទទួលខុសត្រូវតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា, លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញបទបញ្ជាភ្លាមៗ ទៅលោកស្នងការនគរបាលខេត្តសៀមរាប ផងដែរ បន្ទាប់ពីបានឃើញ ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលីស បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត ។ ប្រសិនបើ ក្នុងបទល្មើស សកម្មភាពនៃ ជនបង្កជាមន្ត្រីនគរបាល ប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយសមត្ថកិច្ចមិនអាចឃាត់ខ្លួនជនសង្ស័យបានទេ ។ បង្ហាញពី ការលុបបំបាត់នៃនិទណ្ឌភាព បទល្មើស មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។

សូមជម្រាបជូនថា, ឥឡូវនេះមានអង្គការ សមាគម គាំទ្រមាតានិងទារក បានចេញមុខគាំពារតាមផ្លូវច្បាប់ផងដែរ និងជួយទំនុកបំរុងតាមផ្លូវច្បាប់ ដើម្បីប្តឹងជនដៃដល់ទៅកាន់តុលាការ ដើម្បីផន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា, អំពើហិង្សាលើកុមារ ហើយប្រព្រឹត្តដោយមន្ត្រីនគរបាល ព្យាលបទល្មើសដែលមិនអាចអនុគ្រោះបាន ។
សង្ឃឹមថា, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តសៀមរាប នឹងបន្តនីតិវិធី ក្នុងបទល្មើសជាក់ស្ដែង ដើម្បី នាំខ្លួន ឃាត់ខ្លួន ជនបង្កហិង្សា យកមកធ្វើការសាកសួរតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.