ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

នគរបាលការពារព្រំដែនគោកលេខ៨១៥ ជួបពិភាក្សាគ្នាជាមួយទាហានឈុតខ្មៅថៃ ពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសតាមព្រំដែន ??

នគរបាលការពារព្រំដែនគោកលេខ៨១៥ ជួបពិភាក្សាគ្នាជាមួយទាហានឈុតខ្មៅថៃ ពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសតាមព្រំដែន ??

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាលការពារព្រំដែនគោកលេខ៨១៥ ជួបពិភាក្សាគ្នាជាមួយទាហានឈុតខ្មៅថៃ ពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសតាមព្រំដែន ??

 

ខេត្តបន្ទាយមានជ័យ ៖ ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជដល់កងកម្លាំងនគរបាលតាមព្រំដែន ត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរនិងសមត្ថកិច្ចថៃតាមព្រំដែន និងត្រូវពង្រឹងការទប់ស្កាត់រាល់បទល្មើសតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងនគរបាលក្រោមឱវាទបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ នេះលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ បានដឹកនាំកម្លាំង៧នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំទី១ បានជួបពិភាក្សាការងារជាមួយទាហាន (ព្រាន) ឈុតខ្មៅថៃ កងអនុសេនាធំ ១៣០៥ ដែលឈរជើង ដឹកនាំដោយលោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់មួបាន ។

ជំនួបពិភាគ្សាទ្វេភាគីរវាងកងទ័ពកម្ពុជា-ថៃ ថ្ងៃនេះ គឺធ្វើឡើងដើម្បីបង្កើន ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាទៅវិញទៅមក និងបានប្តេជ្ញារួមគ្នា ទប់ស្កាត់បទល្មើសតាមព្រំដែន ទាំងបទល្មើសសេដ្ឋកិច្ច បទល្មើសជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងពលករឆ្លងដែនដោយខុសច្បាប់ជាដើម ។

ពិធីនេះធ្វើនៅចំណុចមាត់អូរព្រំដែន (ទឹកដីថៃ) ស្ថិតក្នុងភូមិឃុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕

ដោយសហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.