ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ឧត្តមសេនីយ៍ទោ សេង ធារិន៖ កងកម្លាំងត្រូវហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន

ឧត្តមសេនីយ៍ទោ សេង ធារិន៖ កងកម្លាំងត្រូវហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានលើកឡើងថា ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំមិនមានពេលបញ្ចប់ទេ ជាពិសេសសម្រាប់នាយទាហាន ពលទាហានវ័យក្មេង។ ការឈប់ហ្វឹកហ្វឺន ឈប់រៀនសូត្រ គឺនៅពេលដែលចូលនិវត្តន៍ប៉ុណ្ណោះ បើសិនជានៅបន្តស្លៀកពាក់ឯកសណ្ឋាននេះ, បន្តអាជីពនេះ, ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំ ដើម្បីជាតិមាតុភូមិ និងប្រជាជន។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើងកងកម្លាំងពិសេសប្រឆាំងបាតុកម្ម និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ក្រោយពីវិបត្តិនៃជំងឺឆ្លកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំ អង្គភាពវរសេនាតូចថ្មើរជើលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានដំណើរការបើកវគ្គហ្វឹកហ្វឺនតាមផែនការឡើងវិញ។ លោកបានថ្លែងកោតសរសើរ ចំពោះការសម្តែងក្បាចគុន របស់សិក្ខាកាមកម្លាំងពិសេសប្រឆាំងបាតុកម្ម ដែលបានដាក់បញ្ជូលកម្មវិធីហាត់ក្បាច់គុន ដើម្បីពង្រឹងកាយសម្បទាយោធិន ឱ្យបានរឹងមាំ រហ័សរហួន មានជំនាញ និងចូលរួមចំណែកថែរក្សា សម្បត្តិវប្បធ៌មជាតិ ដែលបានបន្សល់ទុកពីដូនតា និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ កងទ័ពជើងគោក ដែលបានចងក្រងក្បាច់គុន ចំនួន៣បញ្ជូលគ្នា ជាក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនរួមមាន៖ ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពល្អជាមួយមិត្តក្នុងវគ្គដោយចេះជួយគ្នាទៅវិញទៅមក ត្រូវចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា និងថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បានណែនាំដល់យោធិន និងសិក្ខាកាមទាំងអស់ ត្រូវរក្សាអនាម័យឲ្យបានល្អ និងអនុវត្តន៍ឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើង មានរយៈពេល៦១ថ្ងៃ និងកងកម្លាំងពិសេសប្រឆាំងបាតុកម្មនឹងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ មានរយះពេល ១៣៤ថ្ងៃ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.