ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

សម្តេចតេជោ ហ៊ុន សែន៖ ការប្រកាសផ្តល់ជំនួយវ៉ាក់សាំង ២០លានដូសបន្ថែម ពីរដ្ឋាភិបាលចិន ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំង សម្រាប់ចាក់ជូនពលរដ្ឋការពារជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន៖ ការប្រកាសផ្តល់ជំនួយវ៉ាក់សាំង ២០លានដូសបន្ថែម ពីរដ្ឋាភិបាលចិន ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំង សម្រាប់ចាក់ជូនពលរដ្ឋការពារជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជាជំងឺកូវីដ១៩ ចំនួន ២០លានដូសបន្ថែមទៀត ពីរដ្ឋាភិបាលចិន គឺជាធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ១៩ ខណៈកម្ពុជាប្រកាសថាមិនរើសអើងចំពោះការផ្តល់ជំនួយជាវ៉ាក់សាំងរបស់ប្រទេសណាមួយនោះទេ។

ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី ស៉ី ជិនពីង ពេលនោះមានការលើកឡើងពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា ជាមួយចិន ចំណុចមួយដែលខ្ញុំ សូមជម្រាបសារជាថ្មី មិត្តចិនបានសន្យា ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រហូត២០លានដូសបន្ថែមទៀត ក្នុង២០លានដូសនេះនឹងមកដល់កម្ពុជា ៥លានដូស នៅចុងខែមីនា អញ្ចឹងទេចំណុចនេះអនុញ្ញាតឱ្យយើងមានជំនឿទុកចិត្តលើបេសកកម្មការពារប្រជាជនរបស់យើង ដែលកំពុងតែខិតខំប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ ដែលកម្ពុជា អីឡូវគឺនៅក្នុងកម្រិតមួយដែលប្រទេសនៅក្នុងតំបន់ និងពិភពលោកអាចចាត់ទុកថាជាប្រទេសមួយដែលបានដើរលឿនក្នុងការគ្រប់គ្រងជំងឺកូវីដទាន់សភាពការណ៍»។

ប៉ុន្តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដរាបណាមិនទាន់អស់ជំងឺកូវីដ១៩ គឺមិនទាន់ប្រកាសអំពីជ័យជម្នះថា កម្ពុជា ប្រយុទ្ធប្រឆាំងឈ្នះជំងឺកូវីដ១៩ នោះទេ ហើយសម្តេចបានចាត់ទុកថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ចាប់ពីដំណាក់កាលរាតត្បាតខ្លាំងរហូតកាត់បន្ថយការចម្លងឱ្យនៅអត្រាទាប គឺគ្រាន់តែឈ្នះនៅក្នុងសមរភូមិតូចៗតែប៉ុណ្ណោះ ក៏ប៉ុន្តែ យើងអត់ទាន់ឈ្នះលើសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ១៩ទេ។

«ឈ្នះសមរភូមិ និងឈ្នះសង្គ្រាម មានន័យខុសគ្នា យើងធ្លាប់យកឈ្នះទៅលើសមរភូមិ (មេរោគកូវីដ១៩ បំប្លែងថ្មី ដែលតា) ទៅលើសមរភូមិ មេរោគកូវីដ១៩ បំប្លែងថ្មី អាល់ហ្វា ប៉ុន្តែ យើងអត់ទាន់បានឈ្នះទៅលើសង្គ្រាមកូវីដទេ អីឡូវនេះយើងកំពុងតែប្រយុទ្ធជាមួយសង្គ្រាម អូមីក្រុង»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា រហូតមកពេលនេះកម្ពុជា នៅសល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦លាន ៥សែនដូស នៅក្នុងឃ្លាំងដែលកំពុងតែចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ខណៈនៅចុងខែមីនានេះ វ៉ាក់សាំងចំនួន៥លានដូស ពីប្រទេសចិននឹងដឹកមកកម្ពុជា ព្រមទាំងវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសអីតាលី ចំនួន១លានដូស និងជំនួយរបស់ប្រទេសប៉ូឡូញ ចំនួន១លានដូសបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនរើសអើងចំពោះវត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នោះឡើយ ប្រសិនបើមានប្រទេសជាមិត្តណាដែលផ្តល់ឱ្យ គឺកម្ពុជាទទួលយកទាំងអស់។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចូលរួមចំណែកគាំទ្រកម្ពុជាឱ្យយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។

សូមជម្រាបថា រហូតមកពេលនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជា ទទួលបានជាក់ស្តែងមានប្រហែល៥០លានដូស ទាំងជំនួយទ្វេរភាគី, តាមយន្តការកូវ៉ាក់ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល ដូច្នេះនៅក្នុងឃ្លាំងទូទាំង យើងនៅមានប្រហែលជាង៦លានដូស ដែលកំពុងធ្វើចលនាចាក់ជូនប្រជាពលរដ្ឋ។

ប្រទេសដែលមានផ្គត់ផ្គង់ជំនួយជាវ៉ាក់សាំងមកកម្ពុជា រួមមាន៖ ប្រទេសចិន, ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ប៉ូឡូញ ហូឡង់ ហុងគ្រី អ៉ីតាលី។

មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.