ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងសុខាភិបាលពិចារណាផ្តល់ភាពស្របច្បាប់ លើការវះកាត់ប្តូរក្រលៀននៅក្នុងប្រទេស តែមិនអនុញ្ញាតឲ្យមានការជួញដូរ 

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងសុខាភិបាលពិចារណាផ្តល់ភាពស្របច្បាប់ លើការវះកាត់ប្តូរក្រលៀននៅក្នុងប្រទេស តែមិនអនុញ្ញាតឲ្យមានការជួញដូរ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ ដើម្បីប្តូរក្រលៀនស្របច្បាប់នៅក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព ធ្វើយ៉ាងណាឱ្យការផ្លាស់ប្តូរនេះ មានភាពស្របច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានប្រជាពលរដ្ឋខ្លះបានខូចក្រលៀន ហើយត្រូវការដូរក្រលៀន តម្រូវឲ្យចេញទៅក្រៅប្រទេស ប៉ុន្តែចាប់តាំងពីឆ្នាំ២០១០មក កម្ពុជាមានសមត្ថភាពក្នុងការដូរក្រលៀននេះ ដែលមាននៅមន្ទីរពេទ្យព្រះកេតុមាលា [មន្ទីរពេទ្យកងទ័ព] មានលទ្ធភាពនឹងដូរបាន តែគ្រាន់តែមិនមានការផ្សព្វផ្សាយប៉ុណ្ណោះ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដែលត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន បានចេញទៅប្រទេសក្រៅ ដែលត្រូវចំណាយលុយច្រើន អីចឹងទេខ្ញុំមិនដឹងថា តើថ្ងៃក្រោយគួរយើងធ្វើយ៉ាងម៉េចអំពីបញ្ហានេះ ព្រោះបើយើងមិនឲ្យដូរ ក៏គាត់ទៅដូរនៅប្រទេសក្រៅ អីចឹងទេ តើយើងគួរដោះស្រាយបញ្ហានេះ ក្នុងប្រទេសរបស់យើងដោយផ្តល់លទ្ធភាព ឲ្យក្លាយជាភាពស្របច្បាប់តែម្តង សូមឲ្យគិតគូរលើបញ្ហានេះ»។

សម្តេចបន្ថែមថា «កន្លងទៅគឺមានជនជាតិបរទេស ដែលមកធ្វើការដូរក្រលៀន នៅក្នុងប្រទេសរបស់យើង មានពេលមួយនោះ បើសិនខ្ញុំមិនអន្តរាគមន៍ទាន់ពេលទេ ប្រហែលជាអ្នកដូរក្រលៀន គឺត្រូវស្លាប់។ ពេលនោះមានសមត្ថកិច្ចរបស់យើង គាត់ថាជាការរកស៊ីលក់សិរីរាង្គមនុស្ស តែការពិតសាច់ញាតិរបស់គេនាំមក។ ពេលកំពុងវះកាត់ដូរក្រលៀនស្រាប់តែសមត្ថកិច្ចទៅចាប់ ប្រសិនបើគ្មានអន្តរាគមន៍ទាន់ពេលទេ អ្នកដែលត្រូវប្តូរក្រលៀន និងអ្នកបរិច្ចាគក្រលៀន នឹងស្លាប់ទាំង២នាក់។ សូមឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់យើងធ្វើការពិចារណាឲ្យវាទៅជាស្របច្បាប់តែម្តង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចធ្លាប់ឧបត្ថម្ភថវិកាដល់អ្នកមានបញ្ហាសុខភាព ដែលត្រូវទៅប្តូរសិរីរាង្គ នៅក្រៅប្រទេសប្រហែលជាង១០នាក់ហើយ ដោយពួកគេមានសុខភាពប្រសើរឡើងវិញ។

បើទោះបីជាសម្តេចបញ្ជាឲ្យរដ្ឋមន្ត្រីសុខាភិបាល សិក្សាពិនិត្យលទ្ធភាព ក្នុងការអនុញ្ញាតឲ្យមានការវះកាត់ប្តូរក្រលៀន ដោយស្របច្បាប់ក្តី ប៉ុន្តែសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការជួញដូរនោះទេ ត្រូវរកចេញពីក្រុមគ្រួសាររបស់អ្នកជំងឺ ឬអ្នកដែលស្ម័គ្រចត្តិ។

បើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសម្ពោធនេះ មានសមត្ថភាពក្នុងការវះកាត់ប្តូរក្រលៀន និងប្តូរថ្លើម រួមទាំងអវៈយវៈមួយចំនួនទៀតផងដែរ។

សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានឱ្យដឹងថា មន្ទីរពេទ្យនេះ មានបន្ទប់វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រង់នោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រោងនោម និងថ្លើមជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.