ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

​អាជ្ញាធរ​ខេត្ត​កែប​ចុះ​ពិនិត្យ​ទីតាំង​ព្រៃ​លិច​ទឹក​ដែល​កំពុង​រង​ការកាប់​ទន្ទ្រាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ អាជ្ញាធរ​ខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៧​បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ដែល​កំពុង​រង​ការកាប់​ទន្ទ្រាន ស្ថិតក្នុង​ភូមិ​តា​ពីង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្នុង​ប្រតិ​ប​តុ្ត​ការនេះ ឯកឧត្តម កែ​ន សត្ថា គណៈបញ្ជាការ​ឯកភាព​ខេ​ត្ បាន​លើកឡើង​ថា នេះ​ជា​ដីព្រៃ​លិច​ទឹក​ដែល​គ្រប់គ្រង ដោយ​ជំនាញ​ជលផល​តាំងពី​យូរយា​ណាស់​មកហើយ ប៉ុន្តែ​ពេល​នេះ ត្រូវបាន​ជន​ខិលខូច​លួច​កាប់​ទន្ទ្រាន​ដោយ​ជីក​ជា​ជ្រលង​ក្នុង​គោលបំណង​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ ហើយ​ករណី​នេះ​ត្រូវបាន​ក្រុម​អ្នក​សា​ព័ត៌មាន​រាយការណ៍​ទើប​លោក​ដឹកនាំ​កំលាំង​មក​ត្រួតពិនិត្យ​តែ​ម្តង​។​

​ទាក់ទិន​នឹង​ការកាប់​វាត​យក​ដី​ព្រៃ​លិច​ទឹក​ខាងលើ​នេះ​ដែរ ក៏​មាន​ប្រភព​រាយការណ៍​ថា ដី​នេះ​ត្រូវ​បាន​កាប់​ទន្ទ្រាន​កាលពី​២​សប្តាហ៍​មុន ហើយ​ការកាប់​វាត​យក​ទីតាំង​ខាងលើ​គឺ​បន្ទាប់​ពី​មាន​ការទិញ​លក់​បន្ត​បន្ទាប់​គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​តែម្តង​។​ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា ចំណុច​ដី​ព្រៃ​លិច​ទឹក​ដែល​គ្រប់គ្រង​ដោយ​ជំនាញ​ជលផល​នេះ​គឺ​មាន​ការពាក់ព័ន្ធ​នឹង​លោក​ឧត្តមសេនីយ៍ទោ​ម្នាក់​ផង​ដែរ ប៉ុន្តែ​គេ​មិនដឹងថា​មាន​បញ្ជាក់​លិខិត​ស្នាម​ឬ​ស ជ ណ នោះទេ ។ ម្យ៉ាង​ទៀត​ក៏​មាន​លេចឮ​ថា ដី​ខាងលើ​មិនដឹង​ជា​លក់​បន្ត​ប៉ុន្មាន​ម្ចាស់​មកហើយ​ដែរ ហើយ​មិនដឹង​ម្ចាស់​ដី​មុនៗ​ជា​អ្នក​ណា​នោះទេ​។​ប្រភព​បាន​បញ្ជាក់ទៀតថា ដីព្រៃ​លិច​ទឹក​ដែល​កំពុង​រង​ការរំលោភបំពាន​ពី​សំណាក់​ក្រុម​ខិលខូច​នេះ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​និង​ស្ថិត​ក្រោម​កិច្ច​ថែរក្សា​ពី​សំណាក់​ក្រុម​ជំនាញ ក្នុង​គោលបំណង​អភិរក្ស​និង​ថែរក្សា​សំរាប់​ធ្វើជា​ជម្រក​ពពួល​មច្ឆជាតិ​គ្រប់​ប្រភេទ ប៉ុន្តែ​រយៈកាល​ចុងក្រោយ​នេះ ស្រាប់តែ​លេចឮ​ថា មាន​ក្រុម​ជនខិលខូច​លួច​ឆ្មក់​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​បំណង​យក​ធ្វើជា​ដី​កម្ម​សិទ្ធ​របស់ខ្លួន ដោយ​អ្នកខ្លះ​បាន​អះអាង​ថា អ្នក​នៅ​ពីក្រោយ​នៃ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ខាងលើ​គឺជា​លោក​ផ្កាយ​២​ម្នាក់​ដែល​គ្មាន​តួនាទី​ច្បាស់លាស់ ហើយ​ឧត្តមសេនីយ៍​រូបនោះក៏​តែង​លេចឮ​ខាង​រក​សីុទិ​ញ​ដី​ដែល​ជាប់​ពាក់ព័ន្ធ ព្រោះតែ​ទិញ​ថោក​លក់​បាន​ថ្លៃ​។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ អាជ្ញាធរ​ខេត្ត​កែប​បាន​និង​កំពុង​ជម្រុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ខិលខូច​ទាំងនោះ​ធ្វើការ​សាកសួរ​ដើម្បី​ធ្វើ​បែបបទ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ ណា​រិទ្ធ​

 

img20170422r2 (1) img20170422r2 (2) img20170422r2 (3) img20170422r2 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.