ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

សន្និសីទព័ត៌មាន៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនជួយទិញផលិតផលកសិកម្មកម្ពុជាឲ្យបានច្រើន 

សន្និសីទព័ត៌មាន៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនជួយទិញផលិតផលកសិកម្មកម្ពុជាឲ្យបានច្រើន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានស្នើដល់នាយករដ្ឋមន្រ្តីជប៉ុន ឲ្យជួយទិញផលិតផលកសិកម្មកម្ពុជា ឲ្យបានច្រើន និងលើកទឹកចិត្ដឲ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាឲ្យច្រើនថែមទៀត។

ការស្នើបែបនេះ ធ្វើឡើងក្នុងសន្និសីទរួមរវាង សម្តេចតេជោ ហ៊ុន សែន និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវបានធ្វើឡើង នៅវិមានសន្តិភាព ប្រទេសកម្ពុជា នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ជំនួប រវាងមេដឹកនាំទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា ខ្ញុំបានស្នើលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ដ្រីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អាទិភាពរបស់កម្ពុជា ឲ្យបានច្រើនថែមទៀត»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក គីស៊ីដា ឆ្លើយតបជាវិជ្ជមាន និងស្វាគមន៍ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជា ព្រមទាំងបានឯកភាពពង្រីកបន្ថែមទៀត នូវបរិយាកាសវិនិយោគរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី និងកិច្ចប្រជុំវិស័យសាធារណៈ និងឯកជន។

ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើនាយករដ្ឋមន្ត្រីជប៉ុន នូវចំណុចមួយចំនួន៖
* ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្មអាទិភាពរបស់កម្ពុជា ឱ្យបានច្រើនថែមទៀត
* ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។
* លើកទឹកចិត្តក្រុមហ៊ុនជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗពីជប៉ុនមកដំឡើងរោងចក្រនៅកម្ពុជា ដូចជា ប៉ាណាសូនិក (Panasonic) តូហ្ស៊ីបា (Toshiba) មីត្សឹប៊ីហ្ស៊ី អេឡិកទ្រិក(Mitsubishi Electric) និងយ៉ាម៉ាហា ខូអប់ភើរេសិន (Yamaha Cooperation) ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក គីស៊ីដា ហ្វឺមីអូ និងសម្ដេច មានសេចក្ដីរីករាយ ទោះជាក្នុងអំឡុង វិបត្ដជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅតែមានស្ថានភាព ក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក។ ចំណែកអ្នកវិនិយោគជប៉ុន នៅកម្ពុជាវិញបានងើបឡើង នៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក នៅឆ្នាំ២០២០។

គូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។

ដោយឡែកទំនិញដែលកម្ពុជានាំពីជប៉ុនមានដូចជា៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម។

សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត ៣ពាន់លានដុល្លារអាមេរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.