ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ល្បែងកេីនបទល្មេីស!! ជាប់ច្រកចូលវត្តសន្សំកុសល​មានទីតាំងបង្កប់ល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​​ កំពុងបេីកដំណេីរការថ្មីៗនេះ

ល្បែងកេីនបទល្មេីស!! ជាប់ច្រកចូលវត្តសន្សំកុសល​មានទីតាំងបង្កប់ល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​​ កំពុងបេីកដំណេីរការថ្មីៗនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ល្បែងកេីនបទល្មេីស!! ជាប់ច្រកចូលវត្តសន្សំកុសល​មានទីតាំងបង្កប់ល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​​ កំពុងបេីកដំណេីរការថ្មីៗនេះ​

ចែករំលែក៖

ភ្នំពេញ​ ៖​ មួយរយៈកន្លងមកនេះ​គេសង្កេតឃេីញថា​ មានបទល្មេីសលួច​ ឆក់​ ប្លន់​ កេីតឡេីងជាញឹកញាប់​ក្នុងរាជធានីភ្នំពេញ​ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ​ តែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសង​ ដែលបង្កប់នៅក្នុងទីតាំងអុីនធើណេត​ និងហ្គេមបាញ់ត្រី​ ។ ហេីយឥឡូវនេះក៏មានទីតាំងណេតយីហោ​ DB188 មួយកន្លែងនៅជាប់ក្លោងទ្វារវត្តសន្សំកុសល​ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ កំពុងបេីកដំណេីរការបានទាំងយប់​ ទាំងថ្ងៃ​ ២៤ម៉ោងដោយបង្កប់ល្បែងភ្នាល់បាល់​តាមអនឡាញ​យ៉ាងរលូន​។

    ដូច្នេះហេីយពលរដ្ឋមានការព្រួយបារម្ភ​ និងទទូចស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក​ វរសេនីយ៍ទោ អ៊ុក បូនីន​ អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ​ ជួយបេីកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង​ ដេីម្បីចូលរួមបង្កា​រ​ ទប់ស្កាត់​ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ បំប្លែងថ្មីអូមីក្រុង​ និងដេីម្បីភូមិ​ សង្កាត់​ ខណ្ឌ​ គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​ ។

​     គួររំលឹកថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារលែងល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

   ​ ៖​​ ​ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.