ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ចែកអំណោយ,ថវិកា ដល់សិស្ស ៣៥០នាក់ និងជូនថវិកាដល់ពលរដ្ឋក្រីក្រ ៧០នាក់

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តក្រាំងតារ័ត្ន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណហតាល និងក្រុមគ្រួសារ ព្រមទាំងសហការី បានចែកអំណោយ កាតាប សម្ភារៈសិក្សា ដបអាកុល ម៉ាស់ ទឹកក្រូច និងថវិកាម្នាក់មួយម៉ឺនរៀល ដល់សិស្សានុសិស្សចំនួន ៣៥០នាក់ នៃសាលាបឋមសិក្សាក្រាំងតារ័ត្ន និងជូនថវិកាម្នាក់២ម៉ឺនរៀល ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧០នាក់ ក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។




