ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

ប្រជុំ​ត្រួតពិនិត្យ​សកម្មភាព លទ្ធផល​ការងារ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​ឆ្នាំ​២០១៧​របស់​ក្រុម​ការងារ​គ្រប់​ថ្នាក់​នៃ​គណបក្ស​ប្រជាជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កែប បាន​ធ្វើ​កិច្ចប្រជុំ​ត្រួតពិនិត្យ​សកម្មភាព លទ្ធផល​ការងារ​របស់​គណបក្ស​និង​ក្រុមការងារ​គ្រប់​ថ្នាក់ ត្រៀម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណ​តិ្ត​ទី​៤​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​និង​ទិសដៅ​អនុវត្តន៍​បន្ត ក្រោម​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ចម ប្រសិទ្ធ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កែប ហែរ​ហម​ដោយ​ក្រុមការងារ​និង​ឯកឧត្តម កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន​អង្គភាព​ផ្សេងៗ និង​សមាជិក សមាជិការ​របស់​គណ​បក្ស​ទូទាំង​ខេត្ត​ផងដែរ​។​

​ដោយ​ផ្អែកលើ​របាយការណ៍​ដែល​ថ្លែង​ដោយ ឯកឧត្តម កែ​ន សត្ថា ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កែប បានឲ្យដឹងថា ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​នេះ ក្រុមការងារ​របស់​គណៈ​កម្មា​ធិ​ការកណ្តាល​ចុះជួយ​ខេត្ត ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត សមាជិក​សភា​មណ្ឌល​ខេត្ត​កែប សមាជិក​សភា​ភូមិភាគ​៥​រួមជាមួយ​គណបក្ស​និង​ក្រុមការងារ​របស់​គណបក្ស​ខេត្ត​គ្រប់​ថ្នាក់​បាន​ចំណាយ​ទាំង​កំលាំងកាយ ចិត្ត រួម​ទាំង​ថវិកា​ក្នុង​ការដោះស្រាយ​រាល់​សំណូមពរ​និង​ដោះស្រាយ​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ។ ជារួម​ការចំណាយ​លើ​កិច្ចការ​ផ្សេងៗ ក្រុមការងារ​របស់​គណៈ​កម្មា​ធិ​ការកណ្តាល​ជុះ​ជួយ​ខេត្ត ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត​រួម​ទាំង​ស្ថាប័ន​ជាច្រើន​ទៀត​ក៏​បាន​ចំណាយ​ថវិកា​អស់​សរុប ប្រមាណ​១១០.៧៥៩.០០០​រៀល​និង​ប្រាក់​ដុល្លា​១៤.២៧៥​ដុល្លា ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ទៀត​។​ក្រៅពី​នោះ​ក្រុម​ការងារ​គ្រប់​ឃុំ សង្កាត់​និង​ភូមិ​បាន​បន្ត​យកចិត្តទុកដាក់ ជម្រុញ​ការជួសជុល កែលម្អ ផ្លាក​គណបក្ស​បាន​ចំនួន​១៤២​ផ្កា​ក​និង​លើក​ផ្លាក​យីហោ​ថ្មី​បាន​ចំនួន​១៣០​ផ្លាក សរុប​២៧២​ផ្លាក​ផងដែរ​។​ចំពោះ​ការអនុវត្ត​ផែនការ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​ឆ្នាំ​២០១៧​របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​កណ្តាលក៏​បាន​រៀបចំ​ផែនការ​ទទួលបាន​ជោគជ័យ និង​បន្ត​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គោលការណ៍​ដឹកនាំ​របស់​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​ឲ្យបាន​ហ្មត់ចត់​បំផុត​។​ពង្រឹង​យន្តការ​ក្នុង​រចនាសម្ព័ន្ធ ចាត់តាំង​ក្បាល​ម៉ា​សីុន​គណបក្ស​គ្រប់ផ្នែក គ្រប់​ថ្នាក់​ដើម្បី​លើកកម្ពស់​ការអនុវត្ត​ន៍​តួនាទី​ភារកិច្ច​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ធ្វើ​សកម្មភាព​ផ្តោត​ឆ្ពោះ​ទៅ​មូលដ្ឋាន​ឲ្យបាន​ជាប់​ជាប្រចាំ និង​សហការ​រវាង​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ក្នុង​ការចែក​ប័ណ្ណ​ព័ត៌មាន​ឲ្យបាន​ដល់​គ្រប់​សមាជិកគណ​បក្ស​ដើម្បី​បានដឹង​ពី​ថ្ងៃ​ខែ​បោះឆ្នោត​ដឹង​លេខ​រៀង​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​និង​ការិយាល័យ​ដែល​ត្រូវ​ទៅ​បោះឆ្នោត​។​បន្ត​ផ្តល់​ប័ណ្ណសម្គាល់ខ្លួន​សមាជិក គណបក្ស​ឲ្យបាន​គ្រប់​គ្នា​និង​បំផុស​ដឹកនាំ​ណែនាំ​សមាជិក​គណបក្ស​ទៅ​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឲ្យបាន​គ្រប់ៗ​គ្នា​ផង​ដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម បណ្ឌិត ចម ប្រសិទ្ធ បាន​មានប្រសាសន៍ថា ឥឡូវនេះ​ជិត​ដល់​យុទ្ធនាការ​បោះឆ្នោត​ហើយ សូម​ក្រុមការងារ​គ្រប់​ថ្នាក់​ខិតខំ​ជម្រុញ​ការងារ​របស់​ខ្លួន​ឲ្យបាន​ប្រាកដប្រជា ដើម្បី​ត្រៀម​លក្ខណៈ​ការបោះឆ្នោត​ឆ្នាំ​២០១៨​ឲ្យទទួល​បាន​ជោគជ័យ ទន្ទឹម​នឹង​ភារកិច្ច​នេះ​ក្រុមការងារ​ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍន៍​នៅ​គ្រប់​តំបន់​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​លំដាប់ ត្រៀម​លក្ខណៈ​នូវ​មធ្យោបាយ សម្ភារៈ ថវិកា សម្រាប់​ព្យូហ​យាត្រា​ឲ្យបាន​ល្អ​ប្រសើរ​និង​ពង្រឹង ការថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ​និង​រឹងមាំ ទាំង​មុន​ពេល ក្នុងពេល​និង​ក្រោយពេល​បោះឆ្នោត ពិសេស​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យបាន​ល្អ​ប្រសើ​រ ៕
​ណា​រិទ្ធ​

 

img20170422r1 (1) img20170422r1 (2) img20170422r1 (3) img20170422r1 (4) img20170422r1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.