ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ សម្តេច​តេជោ ហ៊ុ ន សែន បាន​ដឹកនាំ​ប្រទេសជាតិ​ក្នុង​រយៈកាល​កន្ល ង​មកនេះ​ប្រកប​ដោយ​ការលះបង់ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ សម្តេច​តេជោ ហ៊ុ ន សែន បាន​ដឹកនាំ​ប្រទេសជាតិ​ក្នុង​រយៈកាល​កន្ល ង​មកនេះ​ប្រកប​ដោយ​ការលះបង់ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ សម្តេច​តេជោ ហ៊ុ ន សែន បាន​ដឹកនាំ​ប្រទេសជាតិ​ក្នុង​រយៈកាល​កន្ល ង​មកនេះ​ប្រកប​ដោយ​ការលះបង់ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់

ភ្នំពេញ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោ ធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព ជើងគោក​បាន​មានប្រសាសន៍​បញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេសជាតិ​ក្នុង​រយៈកាល​កន្លងមក​នេះ​ប្រកបដោយ​ការលះបង់​និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់ រួមជាមួយ​នឹង​ការទទួលខុសត្រូវ​សម្រេច​អារកាត់​គ្រប់​កាលៈទេសៈ ទាំង​ក្នុង​ស្ថានការណ៍​គ្រោះថ្នាក់ និង​ការកំណត់​ទិសដៅ​ដើម្បី​អភិវឌ្ឍ​ជាតិ រហូត​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត និង​ការគាំទ្រ​ពី​សំណាក់​ប្រជា​ពល​ដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​ក្នុង​ពិធី​ស ម្ពោ​ធ​ឆ្លង​មហា​កុដិ​ថ្មី និង​សមិទ្ធផល​នានា ក្នុង​វត្ត​កំពង់​ត្រ​ទ្បា​ច ស្ថិតក្នុង​ភូមិ​កំពង់​ត្រ​ទ្បា​ច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ថ្មីៗ​នេះ កម្ពុជា​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​ប្រាកដ និយ ម និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មនុស្សធម៌​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ពិសេស​ការចូលរួម​ដ៏​ក្លៀវក្លា ស្មោះត្រង់ និង​ប្រកបដោយ​ការជឿ​ទុកចិត្ត របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ រួម​គ្នា​ជា​មហា​កម្លាំង​សាមគ្គី​ជាតិ​នៅ​ចំពោះមុខ​ស្ថានការណ៍​វិបត្តិ​ដ៏​គ្រោះថ្នាក់​នេះ​។​

​មេបញ្ជាការ​កងទ័ពជើងគោក ក៏​បាន​ចូលរួម​អបអរ​សារ​ទ​ចំពោះ​ការសម្ពោធ​សមិទ្ធផល​ថ្មីៗ​ក្នុង​វត្ត​កំពង់ត្រឡាច ដែល​មាន​ការកសាង​អភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់ ចាប់តាំងពី​ក្រោយ​របប​ប៉ុលពត​មក ដោយ​សមិទ្ធផល​ទាំងនេះ​បាន​កើតឡើង​ពី​សាមគ្គីភាព​របស់​ពុទ្ធ​បរិស័ទ្ទ​គ្រប់​មជ្ឈដ្ឋាន ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដើម្បី​ធ្វើបុណ្យ​ទាន​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​ទន្ទឹមនឹងនេះ ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ខេត្ត​កែប ដែល​ត្រូវបាន​ប្រកាស​ជា​ខេត្ត​ដំបូង​គេ ដែល​អស់​គ្រាប់មីន ដែល​នេះ​ជា​មោទនភាព​សម្រាប់​ជាតិ ប្រជាជន​ទាំងអស់ និង​ជា​និមិត្តរូប​នៃ​ការ​រស់​ទ្បើង​វិញ​ប្រកបដោយ​សុខ​សន្តិភាព​ពេញលេញ និង​ភាពសុខដុមរមនា អស់​ការភ័យខ្លាច​ដែល​បង្ក​ទ្បើង​ដោយសារ​សង្គ្រាម និង​ផលវិបាក​ដែល​បន្សល់​ទុក​ដោយ​សង្គ្រាម​។ ក្រៅពីនេះ ខេត្ត​កែប​ក៏​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​ទទួលបាន​នូវ​ជ័យលាភី​ជាច្រើន​ខាង​ផ្នែក​សោភ័ណភាព​បរិស្ថាន និង​ទេសចរណ៍​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​គួរ​ជាទី​មោទនៈ ដែល​ជា​សក្ខីភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​។​

​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប ដែល​តែង​ជឿទុកចិត្ត និង​គាំទ្រ​ឥត​ងាករេ​ចំពោះ​សម្តេច​តេជោ និង​ក៏​សូម​បន្ត​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បែប​នេះ​ត​ទៅ​មុខ​ទៀត ដើម្បី​ភាពសុខសាន្ត និង​ការបន្ត​អភិវឌ្ឍ​រីកចម្រើន​រុងរឿង​របស់​ប្រទេសជាតិ​យើង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.