ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី Asia Foundation ចូលជួបសម្ដែងការគួរសម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី Asia Foundation ចូលជួបសម្ដែងការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 


            សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី Asia Foundation ចូលជួបសម្ដែងការគួរសម។

 

សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តីបានថ្លែងអំណរគុណអង្គការមូលនិធិ Asia Foundation ដែលចាប់តាំងពីមានវត្តមាននៅកម្ពុជាជាច្រើនទសវត្សរ៍បានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍនៅកម្ពុជាតាមរយៈកម្មវិធីសំខាន់ៗរាប់ទាំងវិស័យរដ្ឋ និងឯកជន ការគាំទ្រយុវជន គាំទ្រការងារអភិបាលកិច្ចនៅមូលដ្ឋាន រួមទាំងផ្នែកខ្លះពាក់ព័ន្ធការងារពង្រឹងគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធសមត្ថកិច្ចទទួលខុសត្រូវមួយផ្នែករបស់ក្រសួងមហាផ្ទៃផងដែរ។

 

សម្ដេចបានក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ Asia Foundation និយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃកម្ពុជានឹងបន្តរីកចំរើនលូតលាស់កាន់តែខ្លាំងក្លាថែមទៀតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក៏ដូចជាក្នុងសមត្ថកិច្ចឬវិសាលភាពការងាររបស់ក្រសួងហាផ្ទៃ និងជាវិសាលភាពការងារនិងការទទួលខុសត្រូវរបស់អង្គការ Asia Foundation តទៅអនាគត។

 

លោក David Arnold បានសម្ដែងនូវសេចក្ដីរីករាយនិងបានជម្រាបសម្ដេចក្រឡាហោមថាជាការពិតដូចអ្វីដែលសម្ដេចបានលើកឡើង អង្គការAsia Foundation បានធ្វើការងារលើវិស័យជាច្រើននៅកម្ពុជា ទាំងវិស័យអប់រំ ការលើកកម្ពស់យុវជន ការលើកកម្ពស់សមត្ថភាពនារីជាដើម ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការទាក់ទងនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារពង្រឹងគណនេយ្យភាពសង្គម ហៅកាត់ថា ISAF។

 

លោកក៏បានចូលរួមអបអរសាទរជាមួយសម្ដេចក្រឡាហោម ដែលនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ដែលនេះជាសមិទ្ធផលមួយក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោកក៏យកឱកាសនេះចូលរួមជាមួយសម្ដេចក្រឡាហោមចំពោះការដាក់ឱ្យអនុវត្តផែនការ១០ឆ្នាំដំណាក់កាលទី២នេះផងដែរ។

 

ក្រៅពីនេះលោក David Arnold ក៏បានសម្ដែងនូវការអរគុណចំពោះសម្ដេចក្រឡាហោម និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលតែងតែផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរដល់ប្រតិបត្តិការរបស់អង្គការមូលនិធិ Asia Foundation នៅកម្ពុជា។

 

សម្ដេចក្រឡាហោមក៏បានសេចក្ដីរីករាយចំពោះការចូលរួមចំណែករបស់អង្គការមូលនិធិ Asia Foundation នៅលើវិស័យសំខាន់ៗនៅកម្ពុជា។ សម្ដេចក៏មានក្ដីសង្ឃឹមថាពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃតទៅអនាគតនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនឡើងថែមទៀតជាមួយអង្គការមូលនិធិ Asia Foundation ពិសេសលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយសម្ដេចផ្ទាល់ក៏ត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាទៅលើបញ្ហាផ្សេងក្នុងករណីមានត្រូវការ។

 

មុននឹងបញ្ចប់ សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណ និងជូនពរជាថ្មីទៀតដល់លោកប្រធានមូលនិធិ Asia Foundation ព្រមទាំងសហការីសូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ច៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.