ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីសួរសុខទុក្ខជាមួយកម្មករសំណង់ បុរីមេគង្គ លែន
(ភ្នំពេញ)៖ នា រសៀល ថ្ងៃ សុក្រ ០១រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៨ ខែមីនា ឆ្នាំ ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ បាន អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី សំណេះសំណាល សួរសុខទុក្ខ បុគ្គលិក កម្មករ កម្មការិនី ដែល កំពុងបំពេញ ការងារ ក្នុង ការ ដ្ឋាន និង ត្រួតពិនិត្យ គុណភាព សំណង់ បុរី មេគង្គ លែន តាម បណ្ដោយ ផ្លូវ ជាតិ លេខ ០៦ ស្ថិតនៅ ភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌ ជ្រោយ ចង្វារ រាជធានី ភ្នំពេញ ។




