លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងផែនការងារនគរបាលចរាចរណ៍ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតយនៅពេលរាត្រីដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត!!!
ក្រុងប៉ោយប៉ែត៖នាយប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ នឹងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានអោយកម្លាំង ប្រចាំបញ្ជា (ដឹកនាំកម្លាំងដោយ)
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ផែនការងារនគរបាលចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតនៅពេលរាត្រីដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ។ល។ នឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខប្រចាំបញ្ជាមានលេខ☎️0977780164 ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់បង្ក្រាបានទាន់ពេលវេលាសូមអរគុណ។

ដោយ៖លោកចាន់ពុធ



