ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៦គ្រួសារ ស្មើនឹងទឹកប្រាក់ ២៤,០០០,០០០៛(ម្ភៃបួនលានរៀល)

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៦គ្រួសារ ស្មើនឹងទឹកប្រាក់ ២៤,០០០,០០០៛(ម្ភៃបួនលានរៀល)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៦គ្រួសារ ស្មើនឹងទឹកប្រាក់ ២៤,០០០,០០០៛(ម្ភៃបួនលានរៀល)

ចែករំលែក៖

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង  ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៦គ្រួសារ ស្មើនឹងទឹកប្រាក់ ២៤,០០០,០០០៛(ម្ភៃបួនលានរៀល) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត និងប្រគល់ថវិកាសមាគមនជូនដល់ក្រុមគ្រួសារសពដូចមានឈ្មោះខាងក្រោម៖

      គ្រួសារទី១- ទទួលថវិកាចំនួន (៦លានរៀល) ជូនដល់លោកស្រី កង សាគន្ធ ត្រូវជាភរិយាសពលោក ង៉ែត ឆេន អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី០៨ ខែធ្នូ ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

      គ្រួសារទី២- ទទួលថវិកាចំនួន (៦លានរៀល) ជូនដល់លោកស្រី ឃឹម ម៉ៅ  ត្រូវជាភរិយាសព លោកសុខ យឿន អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី ២៤ ខែមករា ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

      គ្រួសារទី៣- ទទួលថវិកាចំនួន (៦លានរៀល) ជូនដល់លោកស្រី ស្វាយ សម្បត្តិ ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក ស៊ិន ទ្រី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូងខ្ពស់ នៃអធិការដ្ឋាននគរបាលស្រុកបុរីជលសារ ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដោយជំងឺ(លើសសំពាធឈាម)ស្ថិតនៅភូមិអាចម៍ទន្សាយ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។

      គ្រួសារទី៤- ទទួលថវិកាចំនួន (២លានរៀល)ប្រគល់ជូនដល់លោក ងួន ស្រ៉ីម អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី លន់ អេង មរណៈភាពកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

      គ្រួសារទី៥- ទទួលថវិកាចំនួន (២លានរៀល) ប្រគល់ជូនដល់លោក ប្រាក់ ថន អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី លី ហៀង មរណៈភាពកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

      គ្រួសារទី៦- ទទួលថវិកាចំនួន (២លានរៀល) ជូនដល់លោកអនុសេនីយ៍ឯ ប៊ុត សារ៉េន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំបីមុំ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ត្រូវជាស្វាមីសពលោកស្រី ប៉ែក គួច  មរណៈភាពកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិដង្កោ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

       ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ​ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.