ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

អភិបាលខណ្ឌទួលគោក បន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយទាំងយប់ នៅតាមមហាវិថីសហព័ន្ធរុស្ស៉ី និងមហាវិថីម៉ៅសេទុង

អភិបាលខណ្ឌទួលគោក បន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយទាំងយប់ នៅតាមមហាវិថីសហព័ន្ធរុស្ស៉ី និងមហាវិថីម៉ៅសេទុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ នៅតាមបណ្ដោយកំណាត់មហាវិថីសហព័ន្ធរុស្ស៉ី (ផ្លូវ១១០) និងផ្លូវលេខ១៨២ ចាប់ពីស្តុបទេពផនរហូតដល់ផ្លូវ លេខ២៨១ ពិសេសមហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវកម្លាំងជាច្រើននាក់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ តាមសេចក្ដីណែនាំ និងយោងស្មារតីអង្គប្រជុំ ព្រមទាំងលិខិត បទដ្ឋានគតិយុត្តនានា របស់រដ្ឋបាលរាជធានីភ្នំពេញ។

ការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយតាមដងផ្លូវសំខាន់ៗនេះ បានអនុវត្តឡើងជាបន្តបន្ទាប់ក្រោយពីលោក ជា ពិសី ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌទួលគោក បានប្រកាសនឹងព្រមានធ្ងន់ដល់ជនមួយក្ដាប់តូច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ឱ្យបញ្ឈប់រាល់សកម្មភាពយកសម្ភារផ្សេងៗគប់ ប្រើពាក្យសម្ដីជេរប្រមាថ និងធ្វើសកម្មភាពញុះញង់ រារាំង ហើយប្រើហិង្សាជាបន្ទាន់មកលើកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ហើយឆាប់ងាកមក ចូលរួមក្នុងការអនុវត្តច្បាប់ បើក្នុងករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងការឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនិតិវិធីច្បាប់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក ជា ពិសី បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបន្តចុះអនុវត្តវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុវត្តវិធានការមានជនមួយក្ដាប់តូច បានធ្វើសកម្មភាពញុះញង់ និងរារាំងកម្លាំងសមត្ថកិច្ច ដោយប្រើហិង្សា និងយកសម្ភារផ្សេងៗគប់ ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី កងកម្លាំងដែលកំពុងបំពេញភារកិច្ច។

លោក ជា ពិសី ថា យុទ្ធនាការនេះបានធ្វើឡើងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យរៀបចំសណ្ដាប់ធ្នាប់សាធារណៈទូទាំងរាជធានីភ្នំពេញ និងតាមសេចក្ដី ណែនាំនានា ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈទាំងអស់ និងយោងស្មារតីអង្គប្រជុំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការឈានទៅរកការរក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង។

ក្នុងនោះក៏ដើម្បីជាការតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវឱ្យចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបានការកកស្ទះចរាចរណ៍ និងធ្វើឱ្យមានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយឡែកផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ក៏ជាអទិភាពមួយខ្សែក្នុងចំណោមផ្លូវអទិភាពទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់ផងដែរ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើនសកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថធ្ងន់ៗមកលើមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារផ្សេងៗ មកគរបិទកំណាត់ ផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ធ្វើឱ្យកកស្ទះ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរថែមទៀតផង ក្រោយពីរដ្ឋបាលខណ្ឌ បានអនុវត្តវិធានការអប់រំ តាមរយៈចេញសេចក្ដី ជូនដំណឹង ជាច្រើនលើកច្រើនសារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឱ្យចូលរួមជាមួយអាជ្ញាធរនៅក្នុងការអនុវត្តរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) នេះ។

ផ្ទុយទៅវិញក្រុមអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអនាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវដដែល ដូច្នេះរដ្ឋបាលខណ្ឌគ្មានជម្រើសផ្សេងក្រៅពីការ អនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយ ដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនានា របស់រដ្ឋបាលខណ្ឌ ដែលបានដាក់ចេញកន្លងមក។ ក្នុងន័យនេះរដ្ឋបាលខណ្ឌ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្ករ ការញុះញង់ បង្កើតជាបទល្មើស ជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។

លោក ជា ពិសី បានគូសបញ្ជាក់ថា បើក្នុងការណីនៅតែបន្តសកម្មភាពតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និងឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូន ទៅតុលាការ តាមនិតិវិធីច្បាប់។ រដ្ឋបាលខណ្ឌ ជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធនឹងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.