ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ក្រុមប្រឹក្សាខេត្តកណ្តាលបើកកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣

ក្រុមប្រឹក្សាខេត្តកណ្តាលបើកកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមប្រឹក្សាខេត្តកណ្តាលបើកកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣

(ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញក្រុមប្រឹក្សាខេត្តក្តាល លើកទី៣៤ អាណត្តិទី ៣ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានជំរុញដល់ អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឱ្យបានឆាប់រហ័ស ដើម្បីបានយកទៅប្រើប្រាស់តាមភាពចាំបាច់ផ្សេងៗ ពិសេសបម្រើដល់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ខាងមុខ។

ឯកឧត្តមបានបន្ថែមថា ក្រៅពីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ មន្ត្រីនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់រក្សាឱ្យបាននូវការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ថ្នាក់ដឹកនាំឱ្យបានល្អប្រសើរផងដែរ។

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានស្ដីពីរាល់សកម្មភាពការងាររបស់ខ្លួន ក៏ដូចជាសមិទ្ធផលថ្មីៗដែលសម្រេចបាន តាមបណ្ដាញសង្គមឱ្យបានផលផុសជូនប្រជាពលរដ្ឋ ដើម្បីពួកគាត់បានទទួលនូវព័ត៌មានពិតប្រាកដអំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការបម្រើសេវា និងដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមបានបញ្ចាក់ថា ព័ត៌មានពិត គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំ ផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់អំពីព័ត៌មានណាពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ សំដៅធ្វើយ៉ាងណាលុបបំបាត់ ឱ្យអស់នូវរាល់ព័ត៌មានក្លែងក្លាយ ដែលមានប្រភពចេញពីបណ្ដាក្រុមអគតិមួយចំនួន ដែលតែងតែបំពុលសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំជាអវិជ្ជមាន មកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ សហការគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេសគឺបានសហការគ្នាយ៉ាងល្អក្នុងការផ្សព្វផ្សាយ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តកណ្ដាលបានលើកយករបៀបវារៈសំខាន់ៗចំនួន ៩ ដើម្បីធ្វើការផ្សព្វផ្សាយណែនាំ ពិនិត្យពិភាក្សា និងអនុម័ត ដើម្បីជំរុញដល់ការអនុវត្តការងាររបស់បណ្ដាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.