ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនគាំទ្រការស្ម័គ្រចិត្ត ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ 

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនគាំទ្រការស្ម័គ្រចិត្ត ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា កម្ពុជា មិនគាំទ្រការស្ម័គ្រចិត្ត ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ។

ការបញ្ជាក់ជាថ្មីបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនៅតែបញ្ជាក់ យើងចុះចិត្ដទទួលប្រជាពលរដ្ឋ មកពីអាហ្គានីស្ថាន ប៉ុន្ដែខ្ញុំនៅតែមិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើទាហានស្ម័គ្រចិត្ដទៅច្បាំងនៅអ៊ុយក្រែន»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសណាចង់ទៅសូមទៅៗ សូមអញ្ជើញប៉ុន្ដែពលរដ្ឋកម្ពុជាហាម ដោយសម្ដេចបញ្ជាក់ថា ការធ្វើបែបនេះ ដូចជាការយកសាំង ទៅចាក់លើភ្លើងអីចឹង។

សម្ដេចតេជោ បន្ដថា ទុកឲ្យគេចរចា ទុកឲ្យគេស្វែងរកដំណោះស្រាយទៅ ប៉ុន្តែដល់ថ្នាក់ស្ម័គ្រចិត្ត ដើម្បីទៅធ្វើទាហាន នៅអ៊ុយក្រែន និងទទួលបានសញ្ជាតិអ៊ុយក្រែនទៀតនោះ គឺសម្ដេចមិនលើកទឹកចិត្ដនោះឡើយ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា បើក្នុងករណីដែលមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកដល់កម្ពុជា គឺកម្ពុជានឹងទទួល។

សូមជម្រាបថា រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារវាយលុយ ពីសំណាក់កងទ័ពរុស្ស៉ី បានអូសអន្លាយរយៈពេល២១ថ្ងៃមកហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.