ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា!

ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ សៀវភៅមគ្គុទេសក៍ ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា

ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ សៀវភៅមគ្គុទេសក៍ ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា» (Trade Negotiation Practitioner Manual for Cambodia) ក្រោមសមាសធាតុទី២ នៃគម្រោង ARISE+ Cambodia ដែលផ្តោតលើការ អភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស សម្រាប់ការរៀបចំ និងអនុវត្តន៍ គោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីចរចានៃក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមការងារគម្រោង ARISE+ Cambodia តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងតំណាងស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ARISE+ Cambodia ដែលបានរៀបចំសៀវភៅ មគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជានេះឡើង ក្នុងគោលបំណងផ្តល់ជាមគ្គុទេសក៍ណែនាំ លើការរៀបចំយុទ្ធសាស្រ្ត និងយុទ្ធវិធីចរចាពាណិជ្ជកម្មប្រកបដោយប្រសិទ្ធិភាព ដោយផ្អែកលើគោលនយោបាយ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា សម្រាប់អ្នកចរចាពាណិជ្ជកម្ម និងមន្រ្តីជំនាញគោលនយោបាយពាណិជ្ជកម្ម។

លោករដ្ឋមន្រ្តីបន្តថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចខំប្រឹងប្រែងក្នុងការធ្វើសមារណកម្មពាណិជ្ជកម្ម និងពិពិធកម្ម ទីផ្សារនាំចេញ តាមរយៈការចូលរួមការចរចា ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក ព្រមទាំងកិច្ចចរចាពាណិជ្ជកម្មសេរីនានា។

ជាក់ស្តែង ថ្មីៗនេះកម្ពុជាបានបញ្ចប់ និងអនុម័តលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េ (CKFTA) ហើយកម្ពុជាក៏បាននិងកំពុងចូលរួមការចរចាបន្ថែមទៀតក្នុងក្របខ័ណ្ឌអង្គការ WTO ព្រមទាំងកំពុងសិក្សា លទ្ធភាពក្នុងការចរចាពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតផងដែរ។

លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពលើជំនាញចរចាពាណិជ្ជកម្ម ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់អ្នកចរចា ហេតុនេះសៀវភៅមគ្គុទេសក៍នេះ គឺជាឯកសារដ៏សំខាន់មួយ សម្រាប់ជួយពង្រឹងសមត្ថភាព បន្ថែមដល់អ្នកចរចាកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «សៀវភៅមគ្គុទេសក៍ ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា» និងបានចែកសៀវភៅមគ្គុទេសក៍នេះ ជូនអ្នកចរចា និងតំណាងអន្តរក្រសួង-ស្ថាប័នដែលបានចូលរួមក្នុងកម្មវិធីសម្ពោធនេះផងដែរ។

ថ្លែងក្នុងសន្ទរកថាបិទ លោករដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា សៀវភៅមគ្គុទេសក៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់អ្នកចរចាពាណិជ្ជកម្មកម្ពុជា ក្នុងការការពារ ផលប្រយោជន៍ កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ហើយសៀវភៅមគ្គុទេសក៍នេះ នឹងក្លាយជាឯកសារយោងសម្រាប់និស្សិត និងអ្នកសិក្សាស្រាវជ្រាវក្នុងផ្នែកនេះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.