ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

អភិបាលខេត្តកំពង់ចាម ដាក់វិធានការឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសង់រួចដោយមិនមានដាក់ស្លាកសញ្ញាចរាចរ

អភិបាលខេត្តកំពង់ចាម ដាក់វិធានការឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសង់រួចដោយមិនមានដាក់ស្លាកសញ្ញាចរាចរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់វិធានការឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសាងសង់រួច ដោយមិនមានដាក់ស្លាកសញ្ញាចរាចរ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា «គ្រប់ផ្លូវទាំងអស់ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ, ផ្លូវដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន, ផ្លូវដែលអនុវត្តដោយរដ្ឋបាលខេត្តស្រុក ហើយអនុវត្តដោយមូល និធិឃុំសង្កាត់ គ្រប់គម្រោងទាំងអស់ គឺស្នើសុំថា ពេលអនុវត្តគម្រោងរួចហើយ ត្រូវមានដាក់ស្លាកសញ្ញាចរាចរណ៍។ ចំណែកឯគម្រោងទាំងអស់ដែលដាក់ស្នើសុំដើម្បីស្ថាបនាផ្លូវត្រូវបូកបញ្ចូលការដាក់ស្លាកសញ្ញា ចរាចរណ៍ឲ្យហើយផងដែរ។ ចំពោះផ្នែកលទ្ធកម្ម នៅពេលចុះវាយតម្លៃ សូមណែនាំម្ចាស់គម្រោងឲ្យដាក់ស្លាកសញ្ញាចរាចរឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ មិនអនុញ្ញាតឲ្យទទួលយកទេ»។

លោកអភិបាលខេត្ត បានបន្តថា ការធ្វើចរាចរណ៍តាមដងផ្លូវមានភាពមមាញឹក ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងដើមឆ្នាំ២០២២នេះ ដូច្នេះការរៀបចំដាក់គំនូសស្លាកចរាចរណ៍បានត្រឹមត្រូវ អាចធ្វើឱ្យផ្លូវមានសោភ័ណភាព នឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។

ជាមួយគ្នានេះ ចំពោះចំណុចខ្វះខាតដែលកើតមានកន្លងទៅ ទាក់ទងនឹងការបម្រើសេវា និងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋមិនទាន់បានល្អ លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ ខិតខំបន្ថែមទៀត ក្នុងការកែប្រែឥរិយាបថ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.