ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់

សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបាននាំយកមកប្រគល់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសផ្គត់ផ្គង់ដល់ការសម្រាក ព្យាបាល វះកាត់ និងសង្គ្រោះអ្នកជំងឺផ្សេងៗ។

ពិធីប្រគល់-ទទួល អំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ជាវ តាយ អភិបាលខេត្ត, លោកទន្តបណ្ឌិត ហោ អូន ប្រធានក្រុមការងារគ្រប់គ្រង់សម្ភារៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA), នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, តំណាងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ដែលត្រូវផ្តល់ជូនរដ្ឋបាលខេត្ត នាឱកាសនេះរួមមាន៖ សម្ភារទាក់ទងការរុំ និងការថែទាំរបួស ចំនួន១៥០កេស, សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រី ចំនួន១៥០កេស, សម្ភារជំនួយការងារមន្ទីរពិសោធន៍ ចំនួន១៥០កេស, សម្ភារជំនួយការវះកាត់ ចំនួន១៥០កេស, សម្ភារបរិក្ខាផ្សេងៗ ចំនួន១៥០កេស, ជែលលាងសម្អាតដៃ ៥០មីលីលីត្រ ចំនួន៣ម៉ឺន៥ពាន់ដប, ជែលលាងសម្អាតដៃ ២៣៦មីលីលីត្រ ចំនួន៥ពាន់ដប, ជែលលាងសម្អាតដៃ ៥០០មីលីលីត្រ ១ម៉ឺនដប, អាវក្រណាត់(សម្រាប់អ្នកជំងឺ) ចំនួន៧,៥០០អាវ និងជើងដើរ ចំនួន២០សម្រាប់។

ឆ្លៀតក្នុងឱកាសនោះ លោក ចេង ឡៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានចាត់តាំងតំណាង គឺលោកទន្តបណ្ឌិត ហោ អូន ប្រធានក្រុមការងារគ្រប់គ្រង់សម្ភារៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) នាំយកអំណោយជាឧបករណ៍សម្ភារ ទាក់ទងនឹងការរុំ ការថែទាំរបួស សម្ភារជំនួយការពិនិត្យជំងឺទូទៅ រោគស្ត្រី សម្ភារជំនួយការងារមន្ទីរពិសោធន៍ សម្ភារជំនួយការវះកាត់ និងសម្ភារបរិក្ខារផ្សេងៗ មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីប្រគល់បន្ត ទៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ដែលកំពុងមានតម្រូវការជាចាំបាច់។ សម្រាប់ជែលលាងសម្អាតដៃពិតណាស់ គឺសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងសូមគោរពជូនពរលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានសុខភាពល្អបរិបូរណ៌គ្រប់ៗគ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.