ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ពលរដ្ឋលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃមកកម្ពុជា២នាក់ ត្រូវបានឃាត់ខ្លួនហើយដាក់ឲ្យធ្វើចត្តាឡីស័ក

ពលរដ្ឋលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃមកកម្ពុជា២នាក់ ត្រូវបានឃាត់ខ្លួនហើយដាក់ឲ្យធ្វើចត្តាឡីស័ក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ នគរបាលព្រំដែនគោក៨៩១ បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ២នាក់ ដែលលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃមកកម្ពុជា។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ២៣៖០៩នាទី ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាននគរបាលការពារព្រំដែនគោកនៃវរ:សេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងប៉ុស្តិ៍ក្បាលស្ពាន សហការជាមួយកងកម្លាំងកងទ័ពថ្មើរជើងលេខ៥១ និងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ មានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ អឺម ណាគា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
២៖ ឈ្មោះ លីន ឈៀត ភេទប្រុស អាយុ៤១ ឆ្នាំរស់នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់តាំងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំដោយ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន បញ្ជូនពួកគាត់យកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលសំចតនៅសាលាបឋមសិក្សាហ៊ុន សែន ព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.