ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយអណ្តូងទឹកស្អាតចំនួន៥ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ក្នុងខេត្តកំពត

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយអណ្តូងទឹកស្អាតចំនួន៥ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ក្នុងខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពត)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី១០០ ដល់១០៤នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពត ប្រើប្រាស់តាមតម្រូវការ នារដូវប្រាំងនេះ។

ក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកស្រី ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹក ។ លោកស្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

លោកស្រី បានមានប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ កាត់បន្ថយការលំបាកដោយសារអត់ទឹកប្រើប្រាស់។

លោកស្រី ក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥។

នៅក្នុងឱកាសកាសនោះ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ១គ្រួសាររស់នៅផ្ទះចាស់តូច ចង្អៀតនោះ លោកស្រី ក៏សម្រេចសាងសង់ផ្ទះទេវតា១ខ្នងជូនគ្រួសាររបស់គាត់ផងដែរ និងករណីមួយទៀត ដោយទឹកចិត្តអាណិតអាសូរចំពោះប្អូនស្រី ឈ្មោះ កៅ ស្រីណែត អាយុ២៨ឆ្នាំ មានជំងឺទឹកនោមប្រៃ ដោយត្រូវដូរឈាមជាប្រជាប្រចាំខែនោះ លោកជំទាវក៏បានផ្តល់ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ដោះស្រាយការលំបាក ក្នុងជីវភាពរបស់ប្អូនស្រី ជាពិសេសក្នុងការដូរឈាមជាប្រចាំខែនោះ។

បន្ទាប់មក ចប់ពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន៥ លោកស្រី ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ជាបន្តទៀត ដែលស្ថិតនៅក្នុង ស្រុកទឹកឈូខេត្តកំពត ហើយពិធីប្រគល់ទៅវត្ថុនេះធ្វើឡើងនៅទីវត្តអារាម វត្តជុំគ្រៀល ក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ វត្តដែលទទួលបាននៅទេយ្យវត្ថុទាំង៦វត្តនោះរួមមាន វត្តជុំគ្រៀល , វត្តត្រើយកោះវត្តពិជ័យឧត្តុង្គ, វត្តពោធិ៍ ,វត្តអង្គ និងវត្តកូនសត្វ។

លោកស្រី បានមានប្រសាសន៍ទូលប្រគេនព្រះសង្ឃថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- វីតាមីនសេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន១៨៤កញ្ចប់
២៤- ថវិកា ចំនួន២លានរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.