ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមក្នុងពិធីបុណ្យឆ្លងមហាកុដិ សិមិទ្ធផលនានា ឡើងសាលា និងស្រោចព្រះសុគន្ធវារី

ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមក្នុងពិធីបុណ្យឆ្លងមហាកុដិ សិមិទ្ធផលនានា ឡើងសាលា និងស្រោចព្រះសុគន្ធវារី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមក្នុងពិធីបុណ្យឆ្លងមហាកុដិ សិមិទ្ធផលនានា ឡើងសាលា និងស្រោចព្រះសុគន្ធវារី

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណនតាល បានចូលរួមក្នុងពិធីបុណ្យឆ្លងមហាកុដិ សមិទ្ធផលនានា ឡើងសាលា និងស្រោចព្រះសុគន្ធវារីប្រគេន ព្រះចៅធិការឡើងជាព្រះគ្រូ និងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវត្តត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការយាងនិមន្តចូលរួម ពីសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣។

កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាចំណុចស្នូលមួយដ៏សំខាន់ ដែលនាំឱ្យព្រះពុទ្ធសាសនា មានការរីកចម្រើន ពីមួួយថ្ងៃទៅមូួយថ្ងៃ និងដោយមានការចូលរួមពីសំណាក់ សប្បុរសជននានា ដែលមានចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេស ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពរដ្ឋ គ្រប់ស្រទាប់វណ្ណៈ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល សូមអំពាវនាវ ដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ សូមចូលរួមដើម្បីថែរក្សា កសាងសម្ធិផល ក្នុងព្រះពុទ្ធសាសនា ដើម្បីរួមចំណែកជាមួួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនជាលំដាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.