ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៤៥០នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៤៥០នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានថ្លែងពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិប្រជាជនពីរបបអាវខ្មៅប៉ុលពត ទើបប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ មានការរីកចម្រើន មានការលូតលាស់សេដ្ឋកិច្ច មានការរីកចម្រើនលើវិស័យអប់រំជាដើម។

អគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកបក្សថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន៤៥០នាក់ ក្នុងស្រុកកៀនស្វាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នេះ ដែលប្រព្រឹត្តិទៅនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ដោយមានវត្តមានចូលរួមផងដែរពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត។

ស្ថិតក្នុងឱកាសនេះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងពីគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់ស្វិតស្វាញ ខិតខំប្រឹងប្រែង រំដោះប្រទេសជាតិពីរបបអាវខ្មៅប៉ុលពត ដែលបានបំផ្លាញបំផ្លាញប្រទេសជាតិ លាប់សម្លាប់ប្រជាជន ដោយនាំមកវិញនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ដែលកាលណោះប្រទេសជាតិ ស្ថិតនៅក្នុងផេះផង់ ហើយប្រឹងតស៊ូដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេក្នុងលក្ខខណ្ឌលំបាក រហូតទទួលបានការរីកចម្រើនមានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ប្រជាជនមានជីវភាពកាន់តែល្អប្រសើរឡើងជាលំដាប់ និងបន្តការអភិវឌ្ឍទៅមុខជារៀងដរាប។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏បានផ្ដាំផ្ញើដល់យុវជនយុវតីដែលទើបតែចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវមានភាពស្មោះត្រង់ ត្រូវចេះស្រឡាញ់ប្រទេសជាតិ ស្រឡាញ់បក្ស ព្រមទាំងចូលរួម នៅក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនតាមរយៈជំនាញបានខិតខំសិក្សារៀនសូត្រ ធ្វើឲ្យខ្លួនក្លាយទៅជាធនធានមនុស្សដែលមានសក្ដានុពល ក្លាយជាធនធានមនុស្សដែលមានជំនាញយ៉ាងពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដាំផ្ញើដល់យុវជនយុវតី និងមន្ត្រីអាជ្ញាធរទាំងអស់ត្រូវធ្វើការឆ្លើយតបចំពោះការវាយប្រហារ បំផិតបំភ័យឬការលាបពណ៌ទាំងឡាយណាពីសំណាក់ក្រុមមនុស្សប្រឆាំងផ្កាប់មុខ មួយចំនួនណានោះ ដោយត្រូវធ្វើការលាតត្រដាងនិងបង្ហាញការពិត ពីភាពល្អ នៃគណបក្សប្រជាជនកម្ពុជារបស់យើង ដែលបានខិតខំតស៊ូដឹកនាំអភិវឌ្ឍន៍ដែលបានរីកចម្រើនមកដល់សព្វថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់យុវជនយុវតីទាំងអស់ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើការបំផុសចលនាស្មារតីស្នេហាជាតិ បំផុសចលនាចូលរួមជួយនៅក្នុងសង្គម ដោយជួយសង្គមទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ក្នុងនោះត្រូវត្រៀមខ្លួនក្នុងការចូលរួមឃោសនាការផ្សព្វផ្សាយសំលេងនៃឡណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខឱ្យមានប្រសិទ្ធភាព និងមានភាពលេចធ្លោឡើង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការខិតខំក្នុងការផ្ដល់សេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរខិតខំអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុចឲ្យបានល្អប្រសើរឡើង ក្នុងនោះដែរគឺត្រូវបន្ថែមការយកចិត្តទុកដាក់ជួយខ្នះខ្នែងបំពេញចំណុចខ្វះខាតក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលមករកសេវា ហើយត្រូវធ្វើខ្លួនឲ្យក្លាយទៅជាអ្នកបម្រើប្រជាពលរដ្ឋ ប្រកបទៅដោយស្នាមញញឹម ប្រកបដោយភាពស្មោះត្រង់ និងបង្ហាញនូវក្ដីស្រលាញ់ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការរើសអើងឬធ្វើចរិកឆ្មើងឆ្មៃនោះឡើយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.