ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អភិបាលខេត្តកណ្ដាល ប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជិត៣០០០គ្រួសារ និងបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភប្រវែង៧០០ម៉ែត្រ នៅសង្កាត់ព្រែកហូរ

អភិបាលខេត្តកណ្ដាល ប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជិត៣០០០គ្រួសារ និងបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភប្រវែង៧០០ម៉ែត្រ នៅសង្កាត់ព្រែកហូរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន២៨២គ្រួសារ ដែលទទួលបានពីការដោះស្រាយ ផលប៉ះពាល់ស្តារប្រឡាយ៤ខ្សែ និងបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភប្រវែង ៧០០ម៉ែត្រ មុខកាត់១ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រជាពលរដ្ឋជាង ៣០០នាក់។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំង២៨២គ្រួសារ ដែលបានចូលរួមសហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ អនុគណៈកម្មការខេត្ត និងអាជ្ញាធរមូលដ្ឋានដោយយល់ព្រមទទួលយកសំណង តាមគោលការណ៍ និងនីតិវិធីជួយសម្រួលដល់រដ្ឋបាលខេត្ត អនុវត្តគម្រោងស្តារប្រឡាយទាំង៤ខ្សែ ប្រវែង ៦៦២៣ម៉ែត្រនេះ ឱ្យរួចរាល់តាមផែនការគ្រោងទុក ដើម្បីរំដោះទឹកជំនន់ និងទឹកកខ្វក់នៅរដូវវស្សាចេញពីទីក្រុងតាខ្មៅ។

លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋ រងផលប៉ះពាល់ទាំង ២៨២គ្រួសារនេះ មានប្រជាពលរដ្ឋចំនួន១៧២គ្រួសារ ទទួលរងនូវផលប៉ះពាល់សំណង់មួយផ្នែក និងអាចបន្តរស់នៅទីតាំងចាស់ និងប្រជាពលរដ្ឋចំនួន ១១០គ្រួសារទទួលរងផលប៉ះពាល់ទាំងស្រុង (អស់ដីសម្រាប់សាងសង់លំនៅឋានឡើងវិញ) ក្នុងនោះមានប្រជាពលរដ្ឋ៧គ្រួសារ បានស្នើសុំរស់នៅបន្តលើទីតាំងចាស់ដែលមានដី នៅសល់ផ្នែកខាងក្រោយក្នុងដីចំណីប្រឡាយដដែល។

លោកអភិបាលខេត្ត បានបន្តថា ផ្អែកតាមគោលនយោបាយដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ទាំងស្រុង និងបានឯកភាពផ្លាស់លំនៅឋានទៅទីតាំងថ្មីចំនួន១០៣គ្រួសារ បានចាប់ឆ្នោតយកដី ១ឡូតិ៍ ទំហំ៩០ ម៉ែត្រក្រឡាគឺ ៥ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីចេញពីទីតាំងចាស់ទៅរស់នៅក្នុងទីតាំងថ្មី ដែលបានរៀបចំរួចរាល់ដោយគណៈកម្មការអន្តរក្រសួងនៅលើផ្ទៃដីសរុបប្រមាណ ១,៣៩ហិកតា ស្ថិតក្នុង ភូមិសាស្ត្រសង្កាត់ព្រែកហូរ។ ជាពិសេសគណៈកម្មការអន្តរក្រសួងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាក់ដីកិនបង្ហាប់ ធ្វើផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង ៣៤២ម៉ែត្រ ទទឹង៨ម៉ែត្រ ដាក់លូរំដោះទឹកភ្លៀង ប្រវែង ៥៤៧ម៉ែត្រ, ដាក់រ៉ឺហ្គាចំនួន ២៣កន្លែង និងដាក់បង្គោលភ្លើងតាមបណ្ដោយផ្លូវទីតាំងថ្មីចំនួន១០បង្គោល ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅសមរម្យ និងមានផាសុខភាពផងដែរ។

ក្នុងពិធីនេះដែរ លោក អ៉ឹម សិទ្ធីរ៉ា បានថ្លែងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍នៅមូលដ្ឋាន ហើយជាក់ស្តែងស្ថានីយ៍បូមទឹកព្រែកដើមលាភ ប្រវែង៧០០ម៉ែត្រនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងការជួយរំដោះទឹកជៀសផុតពីការជនលិចលំនៅដ្ឋាននារដូវស្សាហើយនេះ គឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាឱកាសនោះដែរ លោកបានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសប្រភេទវីរុសបំលែងថ្មីអូមេក្រុង ឱ្យល្អបំផុត ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តនូវវិធានការ «៣ការពារ និងវិធានការ៣កុំ» ព្រមទាំងអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.