ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

នគរបាលខេត្តបន្ទាយមានជ័យ ជួបពិភាក្សាការងារជាមួយទាហានឈុតខ្មៅថៃ ដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែនខុសច្បាប់ និងទំនិញគេចគន្ធគ្រប់ប្រភេទ

នគរបាលខេត្តបន្ទាយមានជ័យ ជួបពិភាក្សាការងារជាមួយទាហានឈុតខ្មៅថៃ ដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែនខុសច្បាប់ និងទំនិញគេចគន្ធគ្រប់ប្រភេទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយទាហានឈុតខ្មៅថៃនៅព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែនខុសច្បាប់ និងទំនិញគេចគន្ធគ្រប់ប្រភេទ។

ភាគីកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ ភរ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោ ប៉ុស្តិ៍អូរល្ហុង នៃវរសេនាតូចលេខ៨៩១ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ដឹកដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេកងអនុសេនាធំទី១ ភាគីថៃដឹកនាំដោយលោកវរសេនីយ៍ត្រី មីតបាន់ឆា ថងសូផា មេកងថ្មីកងអនុសេនាធំ១៣០៤ កិច្ចពិភាក្សានេះបានធ្វើឡើងថិនៅក្នុងភូមិណងអៀន ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវចំណុច TA (39684-05671) ទល់មុខភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ព្រំ ភរ បានឱ្យដឹងថា ការជួបពិភាក្សានេះ ក្នុងគោលបំណងនាំគ្នាសហការគ្នាទប់ស្កាត់បទល្មើសលួចឆ្លងដែនខុសច្បាប់ និងទំនិញគេចគន្ធគ្រប់ប្រភេទ។ល។ និងរក្សាកិច្ចសហប្រតិបត្តិការល្អទ្វេរភាគី និងអនុវត្តបន្តរតាមបទបញ្ជារថ្នាក់លើរវាងប្រទេសទាំងពីផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.