ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណី សម្លាប់ឆ្កែយកទៅធ្វើម្ហូប..ក្លែម

ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណី សម្លាប់ឆ្កែយកទៅធ្វើម្ហូប..ក្លែម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណី សម្លាប់ឆ្កែយកទៅធ្វើម្ហូប..ក្លែម

ខេត្តកំពត៖ ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានបុរសជាម្ចាស់ឆ្កែបានស្រែកទ្រហោយំយ៉ាងខ្លាំង ដោយបានឃើញសត្វឆ្កែជាទីស្រឡាញ់របស់ខ្លួនត្រូវបានក្រុមកម្មករសំណង់មួយក្រុមនៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ចាប់សម្លាប់និងកាប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយស្រា។

រឿងរ៉ាវមួយនេះបានធ្វើឲ្យផ្ទុះកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើម្ហូមក្លែម។

ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ព័ត៌មានថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីចាប់សត្វឆ្កែយកទៅសម្លាប់ធ្វើម្ហូប។

លោកស្នងការបានបញ្ជាក់ទៀតថា «សត្វក៏ត្រូវតែមានយុត្តិធម៏ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូបជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ»។

ជនសង្ស័យទាំង០៩នាក់ រួមមាន៖
១.ឈ្មោះ តុក ឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងស្កន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
២.ឈ្មោះ អ៊ាន ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចំរើនផល សង្កាត់បឹងទំពន ខណ្ឌមានជយ័ រាជធានី ភ្នំពេញ។
៣.ឈ្មោះ វង្ស វណ្ណេត ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
៤.ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
៥.ឈ្មោះ ស្រេង បូរិទ្ធ ភេទប្រុស អាយុ៣៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មគោល ឃុំរអាង ស្រុកំពង់សៀម ខេត្តសៀមរាប។
៦.ឈ្មោះ អ៊ុ សំអុល ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
៧.ឈ្មោះ ហៀប លីត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តពៃ្រវែង។
៨.ឈ្មោះ សាន សុគុន ភេទប្រុស អាយុ៥២ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
៩.ឈ្មោះ នេត តេង ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

ពាក់ព័ន្ធទៅនឹងករណីឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់ខាងលើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងនូវក្តីរីករាយនិងសាទរចំពោះចំណាត់ការទៅលើក្រុមជនសង្ស័យទាំងនោះ ដែលចាប់ឆ្កែរបស់ប្រជាពលរដ្ឋយកទៅសម្លាប់ធ្វើស៊ី៕

.com/img/a/
.com/img/a/
.com/img/a/
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.