ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

លោក បោន ប៊ិន ក្រើនរំឮកមន្ត្រីមូលដ្ឋានត្រូវបម្រើពលរដ្ឋ និងដោះស្រាយសំណូមពររបស់ពួកគាត់ឱ្យបានទាន់ពេលវេលា

លោក បោន ប៊ិន ក្រើនរំឮកមន្ត្រីមូលដ្ឋានត្រូវបម្រើពលរដ្ឋ និងដោះស្រាយសំណូមពររបស់ពួកគាត់ឱ្យបានទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម បានផ្ដាំផ្ញើចំពោះប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានភូមិទាំង១៨ ក្នុងឃុំចំណោម សូមយកអស់់កម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិញ្ចឹមចលនាជាប្រចាំចុះជាប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ និងដោះស្រាយសំណូមពររបស់ពួកគាត់។

ការក្រើនរំឮកបែបនេះ របស់លោក បោន ប៊ិន បានធ្វើឡើងនៅទី១២ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្ដីណែនាំដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ នាពេលខាងមុខ។

នាឱកាសនោះដែរ លោកបានបន្តថា ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកាដល់សមាជិករបស់បក្សដើម្បីធ្វើសកម្មភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ ជោគជ័យ នាពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

លោក បោន ប៊ិន ក៏បានកោតសរសើរដល់់ប្រធាន អនុប្រធាន និងក្រុមការងារចុះជួយមូលដ្ឋាន ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដោះស្រាយរាល់់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកផងដែរ។

បន្ថែមពីនេះ លោក បោន ប៊ិន បានបន្ថែមទៀតថា យើងទាំងអស់គ្នាសង្ឃឹមថានឹងទទួលបានជ័យជំនះជាក់ជាមិនខាននាពេលបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.