ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

រដ្ឋមន្ដ្រីសុខាភិបាល៖ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារជំនួយរបស់សាធារណរដ្ឋកូរ៉េ សម្ពោធដាក់ដំណើរការនៅខែមីនានេះ

រដ្ឋមន្ដ្រីសុខាភិបាល៖ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារជំនួយរបស់សាធារណរដ្ឋកូរ៉េ សម្ពោធដាក់ដំណើរការនៅខែមីនានេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសាងសង់រួចជាស្ថាពរហើយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២២នេះ ដើម្បីឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរថែមទៀត។

នេះបើតាមប្រសាស៍របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីលោកបានអញ្ជើញត្រួតពិនិត្យការអភិវឌ្ឍការសាងសង់អគារត្រចៀក ច្រមុះ និងបំពង់ករ របស់មន្ទីរពេទ្យព្រះអង្គឌួង កាលពីម្សិលមិញនេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ នឹងបានបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង កាន់តែល្អបន្ថែមទៀត ខណៈដែលមន្ទីរពេទ្យព្រះអង្គឌួងសព្វថ្ងៃនេះ កំពុងផ្ដល់សេវាថែទាំជំងឺជូនប្រជាពលរដ្ឋ មានចំនួនច្រើនក្នុងមួយថ្ងៃៗ ជាពិសេស កម្មករ-កម្មការិនី»។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ យើងខ្ញុំក៏នឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃ នៅក្នុងខែមីនានេះ»។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយគាំទ្រឧបត្ថម្ភការសាងសង់អគារមន្ទីរពេទ្យមួយនេះឡើង ដែលបានផ្ដល់ប្រយោជន៍ជាច្រើន ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការលើកស្ទួយវិស័យកម្ពុជា ដែលសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា កន្លងមកនេះ ភាគីកូរ៉េ បានជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា ការជួយសាងសង់មន្ទីរពេទ្យ ដូចជាជួយសាងសង់មន្ទីរពេទ្យខេត្ដពោធិ៍សាត់, សាងសង់បន្ថែមនៅមន្ទីរពេទ្យខេត្ដបាត់ដំបង, សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលសែនសុខ លើសពីនោះ បានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលកម្ពុជាយើងផងដែរ។ ក្នុងស្ថានភាពបច្ចុប្បន្នភាពការរាលត្បាតជំងឺកូវីដ១៩នេះ ភាគីកូរ៉េបានជួយគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្ដល់ជំនួយជាសម្ភារបរិក្ខារពេទ្យជាដើម។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី បានស្នើឱ្យភាគីកូរ៉េ បន្ដជួយលើកកម្ពស់វិស័យសុខាភិបាលបន្ថែមទៀត នៅភូមិភាគឦសានប្រទេសកម្ពុជា ដែលជាតំបន់ដាច់ស្រយាល ជាពិសេសជនជាតិភាគតិច។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានថ្លែងឱ្យដឹងថា អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ គម្រោងនេះបានពន្យាពេល ទៅដើមឆ្នាំ២០២២វិញ។ អគារនេះចំណាយថវិកាសរុបប្រមាណ ៨លានដុល្លារអាមេរិក ដោយនឹងត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។

លោកបន្ដថា ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ នឹងត្រូវបានបង្កើនសមត្ថភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការរផ្ទេរចំណេះដឹង និង ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា។ នៅកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេស (CPS) ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ ជាតិរបស់ខ្លួន ដោយរួមបញ្ចូលយុទ្ធសាស្រ្តជាមួយផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល។ សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួមមាន៖ អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.