ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

រយៈពេល ១០ ថ្ងៃនេះខេត្តសៀមរាបសម្រេចបានការធ្វើជំរឿនសេដ្ឋកិច្ច៦០ភាគរយហើយ

រយៈពេល ១០ ថ្ងៃនេះខេត្តសៀមរាបសម្រេចបានការធ្វើជំរឿនសេដ្ឋកិច្ច៦០ភាគរយហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រយៈពេល ១០ ថ្ងៃនេះខេត្តសៀមរាបសម្រេចបានការធ្វើជំរឿនសេដ្ឋកិច្ច៦០ភាគរយហើយ

ចែករំលែក៖

ខេត្តសៀមរាប ៖ ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាបានចាប់ផ្ដើមពីថ្ងៃទី១ខែមីនាហើយ នៅក្នុងខេត្ដសៀមរាបក៏បាននឹងកំពុងដំណើរ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ខែ មីនានេះ អនុវត្ដបានប្រមាណ ៦០ភាគរយហើយ ក្នុង ចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺនទីតាំង ដែល​បាន​ចុះ​បញ្ជី​សេដ្ឋកិច្ច​នៅក្នុងខេត្ដនេះ។ មន្ត្រីចុះធ្វើជំរឿនកំពុងធ្វើការងារយ៉ាងសកម្មបន្តទៀតប្រយោជន៍ដើម្បីអោយការជំរឿននេះបញ្ចប់តាមផែនការ។

ប្រធានមន្ទីរផែនការខេត្ដសៀមរាបលោកហាក់ សុខធារ៉ាបានឱ្យដឹងថា ការធ្វើជំរឿន​សេដ្ឋកិច្ច ធ្វើឡើងទៅលើអង្គ ភាពអាជីវកម្មសហគ្រាសទាំងរបស់រដ្ឋ ឯកជន ដដែលបានចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ  ២០២១ ដែលក្នុងនោះ មន្ដ្រីជំរឿន​បានធ្វើសម្ភាសន៍ ប្រជាពលរដ្ឋលក់ដូរ ​អីវ៉ាន់ចាប់ហួយពីមួយកញ្ច្រែងនៅខាងមុខផ្ទះ ​ឬនៅតាមផ្លូវ រហូតដល់​ផ្ទះ​សំណាក់ សណ្ឋាគារ ក្រុមហ៊ុន ​តូចធំទាំងអស់ ​លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកិសកម្ម។ការធ្វើជំរឿននេះគឺធ្វើជាទូរទៅសម្រាប់អាជីវកម្មក្នុងគោលដៅសេដ្ឋកិច្ចទាំងតូចទាំងធំ។

លោកប្រធានមន្ទីរបន្ដថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ ​បានដំណើរការយ៉ាងរលូន ​ដោយក្នុងរយៈ ពេល៩ថ្ងៃកន្លងមកនេះ ​បានប្រមាណ ៦០%ហើយ ​ក្នុង ចំណោមអាជីវកម្មសហគ្រាស​ចំនួន​ប្រមាណ ជាង៤ម៉ឺន ៨ពាន់ទីតាំង  និងមានមន្ដ្រីជំរឿន ​ជាង២០០នាក់ បាន​ចុះប្រតិបត្ដិការធ្វើជំរឿនសេដ្ឋកិច្ច ​ដោយគ្រោង​នឹង​បញ្ចប់​តាមផែន​ការកំណត់​នៅ​ដំណាច់ ខែមីនានេះ។

លោក ហាក់ សុធារ៉ា បានស្នើប្រជាពលរដ្ឋអាជីវកររកស៊ីលក់ដូរគ្រប់មជ្ឈដ្ឋាន,គ្រប់ប្រភេទចូលរួម​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុមមន្ដ្រីជំរឿន ឱ្យបានទាន់ពេល​ព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះ ​នឹងត្រូវបានរក្សាការ​សម្ងាត់​អាជីវកម្មសហគ្រាស របស់ប្រជាពលរដ្ឋ។

រដ្ឋាភិបាលកម្ពុជា បានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ​ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីក ចម្រើន ​ដែលបានអនុវត្ដចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ​ខែមីនា ឆ្នាំ២០២២។​ រាល់ទិន្ន័យជំរឿន​ទាំង​អស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច ​សហគ្រាស ​សិប្បកម្ម ​អាជីវកម្ម លក់ដុំ ​លក់រាយ និង​សេវាកម្ម ផ្សេងៗទៀត។ ​ការធ្វើជំរឿននេះ ​គឺជាកត្តាចំបាច់បំផុត​សម្រាប់ប្រទេសជាតិ ដើម្បី​រៀបចំ​គោលនយោបាយ​ អាទិភាពសំខាន់ៗ ​ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន៕

  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.