ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សង្ស័យ លួចបង្កប់សេវាកម្មបម្រើផ្លូវភេទ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចំរុះចុះធ្វើរដ្ឋបាលទាំងថ្ងៃ

សង្ស័យ លួចបង្កប់សេវាកម្មបម្រើផ្លូវភេទ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចំរុះចុះធ្វើរដ្ឋបាលទាំងថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សង្ស័យ លួចបង្កប់សេវាកម្មបម្រើផ្លូវភេទ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចំរុះចុះធ្វើរដ្ឋបាលទាំងថ្ងៃ

         

រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយនឹងលោកប៉ាង លីដាអភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំង អាជីវកម្ម ម៉ាស្សា យីហោ «ជីន លីហ័រ» ដោយសង្ស័យថា ទីតាំងនេះ មានបង្កប់សេវាកម្មបម្រើផ្លូវភេទ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង សណ្ឋាគារ យីហោ ម៉ាន់ សឺគ័ង ដែលមានទីតាំងតាមបណ្តោយ ផ្លូវ១១១ ស្ថិតក្នុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ។

 

ប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់ លោកអភិបាលរង មន្ត្រីជំនាញ លោកអធិការរង នាយប៉ុស្តិ៍ និង កម្លាំងពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

 

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាព សារព៏ត៌មានយើងឲ្យដឹងថា សម្រាប់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យរបស់លោក តែងតែយកចិត្តទុកដាក់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដូច្នេះហើយក្រោយទទួលបាន ព័ត៌មាន លើបណ្តាញសង្គមហ្វេសប៊ុក លោកក៍បានដឹកនាំកម្លាំងជំនាញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងអាជីវកម្ម ម៉ាស្សា យីហោ «ជីន លីហ័រ» ជាលទ្ធផល ពិនិត្យឃើញថា គឺផុតសុពលភាពច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ក៏ប៉ុន្តែរកមិនឃើញវត្ថុតាងពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ នោះទេ។ ដោយឡែក សណ្ឋាគារ ម៉ាន់ សឺគ័ង ក៍ផុតសុពលភាពច្បាប់ អនុញ្ញាត ធ្វើអាជីវកម្មដូចគ្នាផងដែរ។

 

សូមបញ្ជាក់ផងដែរថាក្នុងការត្រួតពិនិត្យឆែកឆេរតាមបន្ទប់ រកឃើញ មានឧបករណ៍ ពាក់ព័ន្ធនឹង ល្បែងស៊ីសង ហើយក៍ត្រូវបានរឹបអូសយកមករក្សាទុកនៅសាលាខណ្ឌ។

 

លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់បន្ថែមថា ដោយមានការឯកភាពពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរខណ្ឌ បានសម្រេចបិទអាជីវកម្ម ទាំង២ទីតាំងខាងលើ ជាបណ្ដោះអាសន្នសិន។

 

សូមជម្រាបថា ការចុះពិនិត្យ និងផ្អាកអាជីវកម្ម ម៉ាស្សា យីហោ «ជីន លីហ័រ» និង សណ្ឋាគារ ម៉ាន់ សឺគ័ង ក្រោយឃើញ វីដេអូ ដែលគេចែកចាយតាមបណ្ដាញសង្គម Facebook ហើយត្រូវបានគេសង្ស័យថា ទីតាំងខាងនេះ មានបង្កប់សេវាបម្រើផ្លូវភេទ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.