លោក សុខ ទូច អរគុណអាជ្ញាធរខេត្តពោធិ៍សាត់ដែលចុះបង្ក្រាបបទល្មើសឆក់ត្រីនៅបឹងទន្លេសាប!
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅល្ងាចថ្ងៃទី០៩
០៣.២០២២។
បានបង្ហោះសសើរ.ដល់កម្លាំងអធិការខាងត្បូងបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប។
លោក សុខ ទូច «ខ្ញុំសូមថ្លែងអំណគុណដល់ កម្លាំងអធិការខាងត្បូងបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប។
កាយវិការនេះ គឺពិតជាល្អប្រពៃណាស់ ដែលកម្លាំងយើងបានសហការណ៍និងចុះធ្វើសកម្មភាពដូចភ្លៀងរលឹម»។
លោកបណ្ឌិតសភាចារ្យ សុខ ទូច កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានបង្ហោះវីដេអូឃ្លីប និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖«អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមានធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។
អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ), ឆក់ក្តៅ, ឈិបយន្ត, ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែជាយកទៅធ្វើជី, តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ ..?»៕សហការី




