ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ

ចែករំលែក៖

ខេត្ត​កំពត​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​១១​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការ ព្រមទាំងលោកអនុប្រធាន, លេខាធិការ, សមាជិកគណ:កម្មការទី៣ អមដំណើរដោយ​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីអភិបាលក្រុងបូកគោ និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ ខេត្តកំពត នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ ថ្នាក់ដឹកនាំក្រសួង​ ក៏បានអញ្ជើញទស្សនាសួនបន្លែ បឹងធម្មជាតិ ផ្កាបំពង់ប្រឡោម ព្រះវិហារកាតាលិក(របស់ជនជាតិបារាំង) អគាររដ្ឋបាលក្រុងបូកគោប្រវតិ្តសាស្រ្ត វាលស្រែ១០០ឬ៥០០ វត្តសំពៅប្រាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីចុះពីភ្នំបូកគោទៅកាន់ផ្លូវជាតិលេខ៤។

គួរជម្រាបថា​ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងក្របខណ្ឌនៃអញ្ជើញចុះពិនិត្យសមិទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងការចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងឧទ្យានជាតិនិងការប្រែប្រួលអាកាសធាតុរបស់គណៈកម្មការទី៣ នៃរដ្ឋសភានៅថ្ងៃទី៩ និងទី១០ ខែមីនា ឆ្នាំ២០២២៕

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.