ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារ អាយុ៣ឆ្នាំទៅក្រោម៥ឆាំ្ន និងជូសជុំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារ អាយុ៣ឆ្នាំទៅក្រោម៥ឆាំ្ន និងជូសជុំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារ អាយុ៣ឆ្នាំទៅក្រោម៥ឆាំ្ន និងជូសជុំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ ៣ឆ្នាំទៅ ៥ឆ្នាំ និងក្រុមអាយុ ៦ឆ្នាំទៅក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មេត្តាជ្រាបថា ៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ សម្រាប់កុមារអាយុ ៣ឆ្នាំទៅ ក្រោម ៥ឆ្នាំ និងដូសជំរុញសម្រាប់កុមារអាយុ ៦ឆ្នាំទៅក្រោម១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ និងដូសជំរុញដែលប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់ ក្រុមអាយុចាប់ពី ១៨ឆ្នាំឡើង ហើយរស់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប សូមអញ្ជើញមកចាក់វ៉ាក់សាំង ដែលមាន ២២ទីតាំង ដែលយុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨៖០០នាទីព្រឹកដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងម៉ោង១៤៖០០ នាទីរសៀលដល់ម៉ោង១៦៖៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)។

-ត្រូវយកកាតចាក់វ៉ាក់សាំងមកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់

-អត្តសញ្ញាណ និងធ្វើការចាក់ជូន សម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំដែលត្រូវចាក់ដូសជំរុញ។ ចំពោះកុមារអាយុ៣ឆ្នាំ ទៅក្រោម៥ឆ្នាំត្រូវយកមកជាមួយនូវ៖

• សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត

• ឬ សៀវភៅគ្រួសារ

• ឬ លិខិតឆ្លងដែន

.ប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ

• និងប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬ (ចំពោះកូនចៅមន្ត្រីរាជការ)។

– ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់លោក លោកស្រី

លោកឧញ៉ា លោក-លោកស្រី និងបងប្អូនទាំងអស់ ក្នុងការអនុវត្តតាមគោលការណ៍ដែលបានណែនាំខាងលើតាម ការគួរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.