ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កំណត់នៅលើផ្លូវជាតិលេខ៥

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កំណត់នៅលើផ្លូវជាតិលេខ៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កំណត់នៅលើផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ ព្រោះផ្លូវជាតិនេះជាផ្លូវល្អលេខ១។ សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ។

សម្តេចក្រឡាហោម ស ខេង មានប្រសាស៍សង្កត់ធ្ងន់ថាផ្លូវជាតិលេខ៥ ជាផ្លូវល្អលេខ១ ដោយសារតែផ្លូវជាតិនេះបានក្រាលកៅស៊ូរហូតដល់១៧សង់ទីម៉ែត្រ តែបើទោះបីជាផ្លូវជាតិនេះក្រាលកៅស៊ូ១៧សង់ទីម៉ែត្រកី្ត ក៏ពុំអាចប្រើប្រាស់បានយូរអង្វែងដែរ ដោយសារតែការដឹកជញ្ជូនលើសទម្ងន់បែបនេះ។ សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា« ការសាងសង់ផ្លូវជាតិនេះប្រើប្រាស់ប្រាក់កម្ចីពីប្រទេសជប៉ុនដើម្បីសាងសង់ ថ្វីបើការប្រាក់មានកម្រិតទាប ប៉ុន្តែយើងត្រូវសងគេវិញ ហេតុដូច្នេះ មិនអាចឱ្យក្រុមហ៊ុនដឹកជញ្ជូនមកធ្វើភ្លៀង ធ្វើផ្គរបាននោះទេ»។

នាឱកាសនោះផងដែរ សម្តេចក្រឡាហោម ក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវកត់ឈ្មោះក្រុមហ៊ុនដែលដឹកជញ្ជូនតាមផ្លូវជាតិលេខ៥នេះ ដោយអាចប្រើប្រាស់កាមេរ៉ាដើម្បីចាប់រថយន្តណាដែលបើកបរលើសទម្ងន់កម្រិតកំណត់។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យស្ថាប័នទាំងអស់រួមគ្នាដើម្បីទប់ស្កាត់កុំឱ្យមានការបើកលើសទម្ងន់កម្រិតកំណត់ ហើយមួយវិញទៀត ក្រុមហ៊ុនដឹកជញ្ជូនក៏ត្រូវមានស្មារតីទទួលខុសត្រូវផងដែរ ដើម្បីចូលរួមជួយថែរក្សាផ្លូវថ្នល់ដែលរាជរដ្ឋាភិបាលបានស្ថាបនា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.