ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

លោកស្រី កែ ឡេង ស្នើអង្គការតម្លាភាព ឱ្យដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ

លោកស្រី កែ ឡេង ស្នើអង្គការតម្លាភាព ឱ្យដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្នុងសារលិខិតមួយចែកចាយតាមបណ្តាញសង្គម ដែលបណ្តាញព័ត៌មាន   ទទួលបាននៅថ្ងៃនេះ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ។

លិខិតរបស់ លោកស្រី កែ ឡេង ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានផ្ញើជូន នាយកប្រតិបត្តិអង្គការតម្លាភាពនៃកម្ពុជា ដោយស្នើសុំដក និងហាមចាក់ផ្សាយវីដេអូសម្ភាសរបស់លោកស្រី ដោយការមើលឃើញពីចេតនានៃការផ្សាភ្ជាប់លោកស្រីទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុន។

ខ្លឹមសារទាំងស្រុងរបស់ លោកស្រី កែ ឡែង បានសរសេរថា៖

«ខ្ញុំបានទទួលលិខិតអញ្ជើញរបស់អង្គការតម្លាភាពកម្ពុជា ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ហើយក៏បានឃើញវីដេអូខ្លីសង្ខេបស្តីពី៖ «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដែលសមាសភាពស្ត្រីទាំង១០រូបនោះក៏ មានសមាសភាពមកពីអតីតគណបក្សសង្គ្រោះជាតិផងដែរ (លោកស្រី មួរ សុខហួ)។

ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ជូន លោកនាយកប្រតិបត្តិជ្រាបថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលខ្ញុំផ្តល់ដល់អង្គការតម្លាភាពនៃកម្ពុជា គឺធ្វើឡើងក្រោយក្រុមការងារតម្លាភាពកម្ពុជា បានទាក់ទងជាច្រើនដង ដោយបញ្ជុះបញ្ជូលធ្វើឱ្យខ្ញុំយល់ថា កិច្ចសម្ភាសនេះ គឺដើម្បីតែលើកកម្ពស់ អបអរសាទរតម្លៃស្ត្រីកម្ពុជា ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយណាមួយនោះទេ។

ក្នុងន័យនេះ ដោយឃើញកម្រងវីដេអូ និងវេទិកាដែលរៀបចំដោយអង្គការរបស់លោកមានការផ្សាភ្ជាប់ច្រើនទៅនឹងសកម្មភាពដូចបានបញ្ជាក់ខាងលើ ខ្ញុំស្នើសុំលោកនាយកប្រតិបត្តិដកចេញនូវវីដេអូសម្ភាសន៍របស់ខ្ញុំ និងហាមធ្វើការផ្សព្វផ្សាយទោះរូបភាពណាក៏ដោយ។ ហើយខ្ញុំក៏នឹងអាក់ខានក្នុងការចូលរួមពិធីសម្ភោធវីដេអូនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ»៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.