អាជ្ញាធរកម្ពុជា-ថៃ ជួបប្រជុំគ្នា ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល!
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង២រសៀល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង បានអញ្ជើញចូលរួម កិច្ចប្រជុំរវាង អាជ្ញាធរកម្ពុជា-ថៃ ជួបប្រជុំគ្នា ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត-ច្រកណងអៀន នៅស្នាក់ការច្រកទ្វារចក្រក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេតបន្ទាយមានជ័យ។
ភាគីកម្ពុជាដឹកនាំប្រតិភូចូលរួមប្រជុំ ឯកឪត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ពន្ធ័ អភិបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។
ភាគីថៃដឹកនាំដោយ ឯកឧត្តម បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះភាគីកម្ពុជា-ថៃ បានជជែកគ្នាផ្តោតលើការពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ពិភាក្សាលើការបើកច្រកបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ ។ទោះបីជាអគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្នសម្រាប់ដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ជាលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការសម្រេចថាបើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេពេលនេះរដ្ឋាបាលខេត្តនឹងធ្វើរបាយការណ៍ រាយការទៅរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដើម្បីមានគោលការណ៍ពិនិត្យសម្រេច៕




