ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាតគាំទ្រកាបើកទេសចរណ៍កម្ពុជា»

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាតគាំទ្រកាបើកទេសចរណ៍កម្ពុជា»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងសង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតជាច្រើន ចូលរួមបោសម្អាតតាមដងផ្លូវទីសាធារណៈ ក្នុងថ្ងៃទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាតគាំទ្រកាបើកទេសចរណ៍កម្ពុជា»។

នៅក្នុងពិធីជួបជុំនៅពេលនោះលោកស្រី ខាំ សុភាព បានណែនាំ និងបញ្ជ្រាបការយល់ដឹងពីបរិស្ថាន និងបានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ«កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយបាន បញ្ជាក់ថា កិច្ចគាំពារបរិស្ថាននិងការលើកកម្ពស់ការអភិវឌ្ឍបៃតង គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

លោកស្រី ខាំ សុភាព បានបញ្ជាក់ទៀតថា ភាពស្អាតបានក្លាយជាអភិក្រមថ្មី និងជាតម្រូវការចាំបាច់សម្រាប់ការជំរុញស្ដារវិស័យទេសចរណ៍ នៅក្នុងនិងក្រោយ ពេលវិបត្តិជំងឺកូវីដ19 និងការត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

ប្រធានបទនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងប្រកបដោយភាពវ័យឆ្លាតមានភាពស្អាត និងបៃតងប្រកបដោយអនាម័យដែលមានសណ្តាប់ធ្នាប់របៀបរៀបរយ មានការធានាបាននូវសុខសុវត្ថិភាពពេញលេញ មានការផ្ដល់សេវាសាធារណៈប្រកបដោយបដិសណ្ឋាកិច្ចល្អ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ និងមានការ ផ្ដល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងជាមជ្ឈដ្ឋានដែលប្រជាជនគ្រប់រូបប្រាថ្នាចង់រស់នៅ ហើយទាំងនេះក៏ជាកត្តាកំណត់ការ សម្រេចចិត្តដ៏ចម្បងបំផុត មួយសម្រាប់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទស្សនានាពេលអនាគតផងដែរ។

លោកស្រីអភិបាលរងខេត្ត បន្តថា ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាល បានដាក់ចេញនូវការងារអាទិភាពរួមមាន៖

* ទី១៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធានការ និងបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញ។

* ទី២៖ ត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញនិងស្ដារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ដែលនឹងផ្ដល់ ផ្លែផ្កា ចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩។

* ទី៣៖ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជាតាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការកម្ពុជាស្អាត ឱ្យបានកាន់តែសកម្មនិងផុលផុសហើយប្រជាពលរដ្ឋនិងភ្ញៀវទេសចរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅ ទៅតាមគន្លងប្រក្រតី ភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយភាពស្អាត និងអនាម័យ រួមជាមួយការអនុវត្តកម្មវិធីនៃការសុខាភិបាល និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ19៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.